អាណិតណាស់! កុមារា ហុង ដែលជាក្មេងពូកែធ្វើទឹកមុខកំហូច​ ពេលនេះបាន ស្លា ប់ ហើយ ដោយសារតែ …
សីហា
-

ប្រិយមិត្តជាច្រើនជាប្រាកជាស្គាល់ កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ហើយក្រោយមកត្រូវបានអង្គការ «សង្គ្រោះជនអស់សង្ឃឹម» យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ ពេលនេះស្រាប់តែបានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង ។

តាមការសួរនាំ អាហុង ហាក់មិនសូវពេញចិត្តនឹងជីវិតរស់នៅក្នុងអង្គការឡើយ បើទោះបីជាមានការយកចិត្តទុកដាក់ផ្ដល់អាហារ ការកម្សាន្ត និងការរៀនសូត្រយ៉ាងណាក៏ដោយ ព្រោះតែហុងនៅតែនឹកដល់ជីវិតកាលពីអតីតកាលរបស់គេ ជីវិតដែលមានសេរីភាព ចង់ទៅណាក៏បាន​ ដេកកន្លែងណាក៏បាន ងេីបមកឃ្លាន ក៏យកលុយដែលគេអោយនៅជាប់ខ្លួនទិញអាហារញាំទៅបេីថ្ងៃណាអត់ ទៅតាមហាងគុយទាវ ឬហាងបាយ​ គេឃេីញអាណិតហៅញាំក៏មាន។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Zear Tøñg បានបង្ហោះរំលែកទុក្ខដែលនិយាយថា អាហុង ដែលជាក្មេងពូកែខិល បានទទួលមរណៈភាពហើយ នេះជាសារដែលគាត់បានសរសេរ “អាហុងទៅហេីយ​ Hmmm អស់​កម្ម​ហេីយ​ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ​ Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង​ ស្លាប់ដោយសារ​មូលហេតុអ្វី​ លឺរពួកម៉ាប្រាប់ថាវាតោងឡានដឹកម៉ាសុីនភ្លេីង​ ហេីតលត់ចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហេីយកិន”។

បន្ទាប់ពីឃើញបែបនេះ ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបញ្ចេញមតិថា នៅជាតិនេះគ្នាអត់ដែរស្គាល់ពាក្យថាកក់ក្ដៅពីឪពុកម្ដាយម្ដេចមិនដែលស្គាល់ពាក្យថាក្តីស្រឡាញ់ម្ដេចនោះទេសង្ឃឹមថាជាតិក្រោយគ្នាស្គាល់នៅពាក្យថាក្ដីស្រឡាញ់ ការថែទាំ ហើយមិនដើរត្រាច់ចរតែលតោលតែឯងបែបនេះទៀត May your soul Rest In Peace na my little boy in the next life you will deserve the love from everyone, I love you you should deserve this word one time in your life my little boy៕