ហ្វេសប៊ុក ៖ យោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា និង សង្គម Cambodia artists and society បានបង្ហោះជូនដំណឹងឲ្យមហាជនបានជ្រាបដូច្នេះថា ៖ «RIP លោកតា សាឡាត់ វរសិល្បករអាយ៉ៃជេីងចាស់នៃកម្ពុជាបានទទួលមរណភាពមុននេះបន្តិច
![](/wp-content/uploads/2021/6/18/media/large/158927/1-109.jpg?1623986869)
ដំណឹងដ៏គួរអោយសោកស្តាយក្រៃលែងដែលបានទទួលព័ត៍មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំនាគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
![](/wp-content/uploads/2021/6/18/media/large/158928/1-108.jpg?1623986880)
នេះជាដំណឹងដ៏សែនសោកស្តាយក្រៃលែងនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហេីយលេីផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យសាឡាត់ បានបំរេីវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។
![](/wp-content/uploads/2021/6/18/media/large/158929/1-107.jpg?1623986887)
ផេកសិល្បករកម្ពុជាទាំងមូលសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យអញ្ជេីញទៅកាន់សុគតិភាពកុំបីឃ្លាងឃ្លាតឡេីយ។ ដោយក្តីចូលរួមរំលែកទុក្ខអំពីខ្ញុំបាទ អុឹម ជីវ៉ា »៕
![](/wp-content/uploads/2021/6/18/media/large/158930/1-106.jpg?1623986896)