ភ្ញាក់ព្រឺត! លោក អ៊ីណូ ត្រៀមបញ្ចេញស្ទាយថ្មី ដោយមានកាន់ដំបង និងទុកតែងខ្លួនដូចជា ស្តេចស្វា សុ៊ន អូខុង….(មានរូបភាពច្រើន)
សីហា
-

ជាការពិតណាស់ដែលស្របពេលដែលវិបត្តិសេដ្ឋកិច្ចត្រូវធ្លាក់ចុះ​ ហើយការងារសិល្បៈកាន់តែស្ងប់ស្ងាត់ទៀតនោះ តារាចម្រៀង អ៊ីណូ បាន ងាកមកបង្កើតអាជីពថ្មី​បន្ថែមពីលើការលក់រថយន្តរបស់លោក ដែលបានបើកដំណើរការមួយរយៈមកហើយ តារារូបនេះក៏មានរូបរាងសង្ហាមិនចាញ់តួកុនប៉ុន្មានដែរ សូម្បីតែស្ទីលតុបតែខ្លួនរបស់លោកវិញ គឺអាចនិ​យាយបានថាគឺប្លែក និងសាកសមជាតារាចម្រៀង និងសម្តែង។

យ៉ាងណាមិញ​  កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះ ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង និងមានអ្នកកាសែតជាច្រើនបានធ្វើការឡាយអំពី លោក អ៊ីណូ និងម្ចាស់បំណុល ដែលបានប្រកែកគ្នារឿងជំពាក់លុយ១មុឺនដុល្លារ ហើយការប្រាក់មួយខែ១៥០ដុល្លារ ដែលបានផ្តល់ទៅលោកអ៊ីណូ។​ តែបើតាមការបកស្រាយរបស់ម្ចាស់បំណុលថា លោកអ៊ីណូ តែងតែគេចវែសមិនព្រមសងលុយ បូករួមទាំងការប្រាក់ផងដែរ ក្រោយហេតុការណ៍នេះបានកើតឡើង ក៏ត្រូវបានបញ្ចប់ទៅវិញនៅព្រឹកថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២១ ដោយភាគីលោក អ៊ីណូ បានសងប្រាក់ទាំងការ ទាំងដើមរួចរាល់។ 

ទន្ទឹមនឹងនេះដែររូបភាពប៉ុន្មានសន្លឹកត្រូវបានបែកធ្លាយ ដោយមានគណនីហ្វេសប៊ុកផេកមួយបានបង្ហោះរូបលោក អ៊ីណូ បានបញ្ចេញស្ទាយថ្មី ដោយមានកាន់ដំបង និងទុកតែងខ្លួនដូចជា ស្តេចស្វា សុ៊ន អូខុង។ ក្រោយពីឃើញរូបភាពនេះ ក៏បានមហាជនជាច្រើន កំពុងតែរង់ចាំមើលបទចម្រៀងថ្មីរបស់លោកឆាប់ៗនេះ៕