ភ្នំពេញ៖ ប្រិយមិត្តខ្លះជាច្រើន បានជ្រាបហើយថា អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
![](/wp-content/uploads/2021/7/4/media/large/160941/k3252_(1).jpg?1625414494)
![](/wp-content/uploads/2021/7/4/media/large/160943/k3252_(1).png?1625414494)
![](/wp-content/uploads/2021/7/4/media/large/160942/k3252_(2).jpg?1625414494)
![](/wp-content/uploads/2021/7/4/media/large/160944/k3252_(3).jpg?1625414494)
យ៉ាងណាមិញ ស្រាប់តែម្ចាស់តោដែលជាជនជាតិក៏បានសំនូមពរដល់រដ្ឋាភិបាលដើម្បីសុំសត្វតោយកមកចិញ្ចឹមវិញ នេះជាសាររៀបរាប់ខាងក្រោម ក្នុងរយះមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈដែល ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោនឹងឆ្កែទេ។
![](/wp-content/uploads/2021/7/4/media/large/160945/k3252_(4).jpg?1625414501)
![](/wp-content/uploads/2021/7/4/media/large/160946/k3252_(5).jpg?1625414501)
![](/wp-content/uploads/2021/7/4/media/large/160948/k3252_(6).jpg?1625414501)
![](/wp-content/uploads/2021/7/4/media/large/160947/k3252_(7).jpg?1625414501)
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្រោយពិភាក្សាគ្នា កាលពីល្ងាចមិញនេះ ក៏បានចេញសារប្រកាសថា “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ”៕
![](/wp-content/uploads/2021/7/4/media/large/160955/k3252_(8).jpg?1625414514)
![](/wp-content/uploads/2021/7/4/media/large/160951/k3252_(9).jpg?1625414514)
![](/wp-content/uploads/2021/7/4/media/large/160950/k3252_(10).jpg?1625414514)