ថៃ៖ លោកYong Poovorawan នាយកដឹកនាំនៅមណ្ឌលគ្លីនិកវ៉ាសាំង ក្នុងមហាវិទ្យាល័យជូលាឡុងកន បានចេញសេចក្ដីប្រកាសរបស់លោកថា អ្នកដែលឆ្លងជំងឺកូវីដ១៩ភាគច្រើន៧០%នៅក្នុងទីក្រុងបាងកកគឺជាការឆ្លងនៅវីរុសកូវីដ១៩បំលែងខ្លួនថ្មី ហើយពួកគេនីមួយគឺមានអាការៈ ធ្លាក់ខ្លួនឈឺយ៉ាងឆាប់រហ័ស។
លោកបាននិយាយថាការផ្ទុះឡើងដំបូងនៃជំងឺ កូវីដ១៩ បានកើតឡើងនៅជិតដើមឆ្នាំ២០២០ ដែលបានប្រភពមកពីទីក្រុងអ៊ូហាន ប្រទេសចិន ដែលបានរាលដាលពាសពេញពិភពលោក។
លោកបន្ដថា ការបំលែងនៃវី រុ សនេះបានផ្ទុះកើតឡើងជាលើកទី ២ កាលពីចុងឆ្នាំមុន នៅក្នុងទីតាំងចំណុ ចដ៏ ក្តៅមួយ ដែលត្រូវបានគេរកឃើញនៅផ្សារបង្កងកណ្តាលនៅឯខេត្តសាមុតសាខុន។ ដោយវីរុសនេះត្រូវបានគេគិតថាបានមកពីនាំចូលមកពីប្រទេសមីយ៉ាន់ម៉ា។
ការផ្ទុះលើកទី៣នៃវីរុសកូវីដ១៩ ជាមួយនឹងការបំលែងខ្លួនថ្មីរបស់ចក្រភពអង់គ្លេស ដែលវីរុសនោះមានសមត្ថភាពក្នុងការឆ្លងមានល្បឿនលឿនជាងវី រុ សកូវីដ១៩ ដែលមានប្រភពចេញពីទីក្រុងអ៊ូហាន ១.៧ដង។
កំឡុងពេលផ្ទុះលើកទី៣ភាគច្រើនកើតនៅតាមមជ្ឈមណ្ឌលកម្សាន្ដនៅសង្កាត់ថោងឡា ទីក្រុងបាងកក ដែលត្រូវបានគេជឿថាមាននូវការឆ្លងរាលដាលពីប្រទេសម្ពុជា។
ដោយឡែកការឆ្លងបច្ចុប្បន្នជាប្រចាំថ្ងៃភាគច្រើនជាប្រភេទវី រុ សបំលែងខ្លួនថ្មីរបស់ឥណ្ឌា ដែលមានសមត្ថភាពឆ្លងលឿនជាវីរុសកូវីដ១៩ដែលមានប្រភពមកពីទីក្រុងអ៊ូហានរហូតដល់១.៤ដង។
មជ្ឈមណ្ឌលនេះក៏បានធ្វើការសិក្សាស្រាវជ្រាវទៅលើវីរុសនេះជាង៧០០ករណីនៅក្នុងទីក្រុងបាងកក ដែលបានគូសបញ្ជាក់ថានៅក្នុងទីក្រុងមួយនេះមាននូវការឆ្លងរហ័សបំផុត ការព្យាករណ៍បានបង្ហាញថា វីរុសកូវីដបំលែងខ្លួនថ្មីឥណ្ឌានិងមានការកើនឡើង ជាពិសេសនៅទីក្រុងបាងកកមួយនេះ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Bangkok Post