WHO៖ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា វ៉ារ៉្យង់នៃវីរុសបំលែងខ្លួនថ្មី ដែលមានឈ្មោះថា Lambda ត្រូវបានគេរកឃើញតាំងពីខែមុនមកម្ល៉េះ នៅលើជនទេសចរណ៍ប្រុសម្នាក់ដែលត្រូវបានគេដាក់ឲ្យរស់នៅក្នុងសណ្ឋារគារមួយដាច់ដោយឡែកនៅភាគខាងត្បូងប្រទេសវែល នេះបើោងតាមទិន្នន័យដែលWHO ទទួលបានពីទិន្នន័យជាតិAusTrakka។
របាយការណ៍មួយចំនួនបានបង្ហាញថាវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះអាចមានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស ម្យ៉ាវវិញទៀតវាអាចមានភាពស៊ាំជាមួយវ៉ាក់សាំងថែមទៀតផង ។
ចាប់តាំងពីពេលនោះមកវីរុសបំលែងខ្លួនថ្មី Lambda វាបានសាយភាយដល់ប្រទេសចំនួន ២៩ ដែល ៧ ប្រទេសស្ថិតនៅអាមេរិកខាងត្បូង។
នៅក្នុងខែមេសានិងឧសភាឆ្នាំនេះវីរុសមួយនេះ មានចំនួនជាង ៨០ ភាគរយនៃករណីកូវីដ- ១៩ នៅក្នុងប្រទេសប៉េរូ។ ក្នុងនោះក៏មានប្រទេសមួយចំនួនទៀតដែលវីរុសនេះបានរីករាលដល់ដូចជា ប្រទេសឈីលី អាហ្សង់ទីន និងប្រទេសអេក្វាទ័រ។
នៅថ្ងៃទី ១៤ ខែមិថុនានេះវីរុសបំលែងខ្លួនថ្មី Lambda ត្រូវបានអង្គការសុខភាពពិភពលោកចុះបញ្ជីជា 'ប្រភេទវីរុសបំលែងខ្លួនថ្មីមួយទៀតនៅក្នុងបញ្ជីខ្សែស្រលាយនៃជំងឺកូវីដ១៩(SAR-Covid2)' ដោយសារតែការរីករាលដាលយ៉ាងទូលំទូលាយរបស់វីរុសមួយនេះនៅអាមេរិកខាងត្បូង ដោយសារតែការងាយឆ្លងលឿនបំផុតបង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។
ចំណែកថ្មីៗនេះ ប្រទេសអង់គ្លេសក៏បានរកឃើញនូវវីរុសបំលែងខ្លួនថ្មីLambda នៅក្នុងប្រទេសរបស់ខ្លួនចំនួន៦ករណី ដែលជាករណីប្រជាជនអង់គ្លេសបានធ្វើដំណើរទៅក្រៅប្រទេស៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ABC