ហ្វេសប៊ុក៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងទៅលើក្រុមគ្រួសាររបស់នារីម្នាក់ ក្រោយពេលនាងបានទទួលមរណភាពទាំងខ្លួននៅក្មេងល្ហក់ ចោលក្រុមគ្រួសារចោលកូនតូចអាយុ២ ឆ្នាំដែលគ្នាមិនដឹងសូម្បីតែម្តាយរបស់ខ្លួនបានបាត់បង់ជីវិតចោលខ្លួនទៅហើយនោះ ។
យ៉ាងណាមិញនេះបើយោងតាមប្រភពមួយបានឲ្យដឹងថានារីដែលទទួលមរណភាពនេះមានឈ្មោះថាធី ច្រឹប រស់នៅភូមិបៃបី ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយសារជំងឺ កូវីដ១៩ ស្របពេលដែលស្រ្តីរូបនេះមានផ្ទៃពោះ៧ខែជិតដល់ខែសម្រាលទៅហើយ។
ជាមួយគ្នានេះដែរនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ យន សុខលាភ ដែលត្រូវជាបងថ្លៃបានផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា ៖ «អាសូរពេកហើយ ប្អូនថ្លៃខ្ញុំឈ្មោះ ធី ច្រឹប រស់នៅភូមិបៃបី ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាន ស្លា ប់ ដោយសារជំងឺ កូវិត ១៩ នៅយប់ថ្ងៃទី ១ កក្កដា នាងមានផ្ទៃពោះ៧ខែជិតដល់ខែសំរាលហើយ» ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖