ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ជាមិនខានបើនិយាយពីតារាចម្រៀងរ៉េបដែលកំពុងតែឈានមុខគេនៅក្នុងប្រទេសកម្ពុជា គឺលោក វណ្ណដា សព្វថ្ងៃតារាចម្រៀងប្រុសម្នាក់នេះកំពុងតែទទួលបានប្រជាប្រិយនិងភាពល្បីល្បាញខ្លាំងតាមរយៈបទចម្រៀងរបស់ខ្លួន រាល់បទចម្រៀងរបស់ វណ្ណដា គឺសុទ្ធតែជាបទចម្រៀងដែលពេញនិយមនិងទទួលបានការគាំទ្រខ្លាំងបំផុតសម្រាប់យុវវ័យ ។
ជាក់ស្តែងនៅកាលពីថ្ងៃនេះ ១៦ ខែកក្កដា ឆ្នាំ២០២១ នេះ វណ្ណដា បានបង្ហាញថាពេលនេះលោកជាមួយនិងគ្រួសារកំពុងតែមានទុក្ខជាទម្ងន់ដោយសារតែលោកយាយជាទីស្រលាញ់របស់លោកបានទទួលមរណភាពចោលលោកហើយ នេះគឺជារឿងដ៏គួរឲ្យសោកស្តាយខ្លាំងជាទីបំផុតសម្រាប់ក្រុមគ្រួសាររបស់តារាចម្រៀងរ៉េបវ័យក្មេងរូបនេះ ។
ជាមួយគ្នានេះដែរលោក វណ្ណដា ក៏បាននិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួនបែបនេះថា ៖« ខ្ញុំប្រហែលជាសុំដកឃ្លាពីអ្នកទាំងអស់គ្នាព្យាបាលខ្លួនឯងមួយរយៈទៀតហើយ» ក្រោយឃើញដូច្នេះអ្នកគាំទ្របានលើកទឹកចិត្តលោក និងចូលរួមរំលែកទុក្ខទៅដល់រូបលោកផងដែរ ៕