អត់ដឹងសោះ! ធ្លាប់តែឃើញលោក ខាន់ ជេមស៌ ច្រៀងលេងតាមហ្វេសប៊ុក ស្មានតែនៅកំលោះ ជាក់ស្តែងរៀបការជាង២០ឆ្នាំ និងមានកូនរហូតទៅដល់…
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាចម្រៀងសំនៀងផ្អែម លោក ខាន់ ជេមស៌ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ តាមបណ្តាញសង្គម បានធ្វើវិស័យសិល្បៈរបស់លោកកាន់តែមានទីផ្សារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីអាជីព ជាអ្នកសិល្បៈលោកក៏មានមុខជំនួញជាច្រើនទៀត ដែលជាហេតុធ្វើឲ្យជីវិតរបស់លោកកាន់តែប្រសើរឡើង។

ជាក់ស្តែងថ្មីៗកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោកខាន់ ជេមស៌ បានទម្លាយរូបថតជាលក្ខណៈគ្រួសារដែលធ្វើឲ្យមហាជនស្រឡាំងកាំង ដោយសារតែគ្មានអ្នកណាដឹងថា លោកខាន់ ជេមស៌ មានប្រពន្ធមានកូននោះទេ ស្មានតែនៅលីវ ពេលនេះគាត់បង្ហាញមុខ ភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនេះ ក្រោយជោគជ័យលើវិថីសិល្បៈ និងមុខរបរលក់ធុងប៉ាស់ជាដើម។

ទន្ទឹមនិងនេះដែរក៏មានហ្វ្រេនៗជាច្រើនបាននាំគ្នាខមិនសួរថា “អាយដល រៀបអាពាហ៍ពិពាហ៍ឆ្នាំណា អត់ដែលដឹងសោះ” ពេលនោះ លោកក៏បានឆ្លើយថា ជាង២០ឆ្នាំហើយ ក្នុងនោះដែរលោកក៏បានភ្ជាប់ពាក្យពេជន៍ថា “ ចិត្តបងសព្វថ្ងៃដែលស្រលាញ់អូន បងដូចជាជ្រុញអូនដូចតាំងតោ រូបថតតាំងពី13ឆ្នាំមុន មេសំណព្វចិត្តរបស់បង”៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖