បែកធ្លាយខ្ទេច ! ការពិតតារាសម្តែង ហ្វីយ៉ាតា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង ហេង ពិទូ
ស៊ីហៀង
-

កម្សាន្ត ៖ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បើទោះបីបច្ចុប្បន្ន តារាស្រីរូបនេះ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈតាមរយៈការថតខ្សែភាព និង MV បទចម្រៀងក្ដី ក៏តារារូបនេះ នៅតែមានអ្នកគាំទ្រចាំតាមដានរាល់សកម្មភាពឯកជន តាមរយៈការបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងជានិច្ច។ 

យ៉ាងណាមិញនៅកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ហ្វីយ៉ាតា បានបង្ហោះរូបថតគៀកកើយជាមួយនិងបុរសម្នាក់ ហើយមនុស្សប្រុសដែលនាងថតជាមួយនោះត្រូវបានហ្វេនៗថាជាលោក ហេង ពីទូ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នាពេលបច្ចុប្បន្ននេះ ។ 

ជាមួយគ្នានេះដែរមិនត្រឹមតែបង្ហោះរូបថតទេ ហ្វីយ៉ាតា ថែមទាំងបានភ្ជាប់មកជាមួយនិងសំណេរដ៏វែងអន្លាយដែលមានខ្លឹមសារដូច្នេះថា៖ មិនមែនមានន័យថាគ្រប់ពេលដែលយើងត្រឡប់ទៅអានសៀវភៅចាស់វានឹងចប់ដដែលនោះទេ។ ព្រោះកាលពីមុនពេលខ្លះយើងអាចមើលរំលងទំព័រសៀវភៅណាមួយដែលមានអត្ថន័យសំខាន់ បើកន្លងមកខួរក្បាលយើងមិនអាចបំភ្លេចសៀវភៅមួយក្បាលនោះទេ គួរណាស់តែត្រឡប់ទៅអានម្ដងទៀត វាអាចធ្វើអោយយើងយល់ពីវាផ្សេងពីមុន ហើយចុងបញ្ចប់នៃទំព័រសៀវភៅក៏អាចខុសពីការដែលយើងយល់ពីមុនដូចគ្នា។

នៅក្នុងកែវភ្នែករបស់ខ្ញុំគ្មាននរណាល្អនិងពូកែដូចអ្នកទេ មិនថាអ្នកធ្លាប់ខុសឬត្រូវកន្លងមកអ្នកតែងតែជាមនុស្សម្នាក់ដែលខ្ញុំគោរពស្រឡាញ់បំផុត ជាមនុស្សម្នាក់ដែលខ្ញុំអាចរត់ទៅអោបគ្រប់ពេលដែលខ្ញុំរងា ផ្ដល់ដង្ហើមឲ្យខ្ញុំនៅពេលដែលខ្ញុំក្ដៅ ជួយសម្រេចក្ដីស្រមៃរបស់ខ្ញុំ ទោះបីជាអ្នកធ្វើវាបានតិចឬច្រើន អ្នកគឺជាមនុស្សប្រុសតែម្នាក់ដែលទោះជាខ្ញុំទៅឆ្ងាយដល់ទីណាក៏ខ្ញុំមិនអាចបំភ្លេចអ្នកបាន គ្រប់សេចក្ដីសុខនិងភាពជោគជ័យរបស់អូនតែងតែមានបងនៅពីក្រោយ។ អរគុណដែលតាំងពីថ្ងៃទីមួយដែលបងចូលមកក្នុងជីវិតខ្ញុំមិនថាមានរឿងអ្វី បងមិនដែលដើរចេញទៅណាឆ្ងាយ. គ្រប់ពេលដែលខ្ញុំត្រូវការដៃកាន់ នឹងនរណាម្នាក់ជាកម្លាំងចិត្ត គឺតែងតែឮសំឡេងបង៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖