ហ្វេសប៊ុក ៖ ពិតណាស់ដូចដែលកូនៗគ្រប់គ្នាបានដឹងហើយថាទឹកចិត្តជាឪពុកគឺពិតជាធំធេងខ្លាំងណាស់ លោកតែងតែធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវធ្វើការងាធ្ងន់និងត្រូវជួបរឿងលំបាករាប់មិនអស់ក៏លោកសុខចិត្តលះបង់កម្លាំងញើសឈាមដើម្បីឲ្យក្រុមគ្រួសារមានសុភមង្គលនិងដើម្បីកូនៗមានភាពកក់ក្តៅផងដែរ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកឈ្មោះ Rynâ JūmTëv Tøch XD បានបង្ហោះនិយាយពីបងប្រុសកំសត់ម្នាក់បែបនេះថា៖ បងប្អូនអើយ គាត់សួរខ្ញុំថា iPhone 6pluse ខ្ញុំលក់ប៉ុន្មាន ហើយគាត់ថា គាត់មានត្រឹមតែ ៤០ម៉ឺនរៀលលុយខ្មែរ ក្រដាសរាយៗទេ មីពៅលក់ឲ្យពូអត់? ទឹកចិត្តឪពុកខំដើរសំលៀង កាំ បិ ត តាមផ្ទះគេ សំលៀងមិនបាន ដើរសុំគេ ដើម្បីសន្សំលុយទិញទូរស័ព្ទឲ្យកូនខ្ញុំ។
ខ្ញុំថា លុយខ្មែរក៏ខ្ញុំយកដែលពូ តែខ្ញុំមិនគិតកន្ទុយពីពូទេ ខ្ញុំថែមស៊ីមឲ្យពូមួយទៀត ហើយឲ្យទឹកក្រូច និងផ្លែឈើតិចតួចជូនពូ ខ្ញុំសួរគាត់ថា កូនពូរៀនទីប៉ុន្មានហើយ? គាត់ថាទី ១១ហើយ វាចង់បានទូរស័ព្ទប្រើនឹងគេ ពូខំសន្សំមួយថ្ងែ ២០០០០៛ ដើម្បីទិញឲ្យកូន។កូនអើយកូន! ឃើញហើយសូមមេត្តាយល់ចិត្តឪពុកផង ថាឪពុក ខំដើរសុំគេ ទម្រាំបានវាលំបាកប៉ុនណា មិនហ៊ានទិញអីហូបខ្លួនឯងទេ ខ្ញុំឃើញគាត់អង្គុយសុំគេហើយ មើលមកតែទូរស័ព្ទខ្ញុំរហូត ការពិតចង់បានទូរស័ព្ទឲ្យកូនសោះ»។
យ៉ាងណាមិញតាមរយៈសាច់រឿងពិតមួយនេះដែរសង្ឃឹមថានិងបានដាស់តឿនទៅកាន់កូនគ្រប់រូបដែលតែងតែសុំនេះសុំនោះពីឪពុកម្តាយ ដែលមិនបានដូចចិត្តមានគំនិងមានចិត្តស្អប់ ចិត្តខឹងទៅកាន់ពួកគាត់សូមកូនៗទាំងឡាយមេត្តាគិតទៅដល់ចិត្តលោកទាំងពីរផងថាលោកទាំងពីរលំបាកប៉ុណ្ណា
ស៊ូទ្រាំហត់និងលំបាកប៉ុណ្ណាទម្រាំតែអាចយករបស់ដែលកូនចង់បានមកឲ្យកូន ចំពោះឪពុកម្តាយដែលជាអ្នកមានជីវភាពធូធាមិនជាបញ្ហាអ្វីទេ ចុះឪពុកម្តាយដែលក្រលំបាករកព្រឹកខ្វះល្ងាចនិងមានបំណុលជុំទិសនោះតើពួកគាត់ទៅរកមកពីណាផ្តល់អោយកូន ត្រឹមកូនសុំគាត់ពិបាកចិត្តណាស់ទៅហើយ ចុះទម្រាំកូនសុំហើយ រកឲ្យកូនមិនបានតើគាត់តូចចិត្តនិងខ្លួនឯងខ្លាំងយ៉ាងណាទៅ នេះគឺជារឿដែលកូនៗគ្រប់រូបគួរពិចារណាទាំងអស់គ្នា ៕