ក្រុមតារាប្រុស Hijack ដ៏ល្បីប្រចាំទស្សវត្ស៩០ កំពុងតែធ្លាក់ខ្លួនឈឺ ដង្ហើយរកជំនួយពីសប្បុរសជន…
សីហា
-

ថៃ៖ អតីតក្រុមតារាសម្ដែងនិងចម្រៀងប្រុស លោក Phi Peeraphan បានបង្ហោះរូបភាពខ្លួនឯងនៅក្នុងរបាំងមុខបិទមុខ សល់តែភ្នែកនិងមាត់ បានបញ្ជាក់ថាគាត់បានធ្លាក់ខ្លួនឈឺពីរឆ្នាំមកហើយប៉ុន្តែគាត់មិនបានបញ្ជាក់ច្បាស់ថាគាត់កើតជំងឺអ្វីនោះទេ ក្នុងនោះលោកក៏បាននិយាយថាលោកមិនទៅព្យាបាលនៅពេទ្យនោះទេ ដោយជ្រើសរើសយកការព្យាបាលខ្លួនឯងនិងការស្ដាប់ព្រះធម៌ដើម្បីជួយដល់ចិត្តរបស់គាត់តែប៉ុណ្ណោះ ។ ក្នុងនោះមិត្តភក្តិរួមក្រុមរបស់លោក ក៏បាននាំគ្នាចែករំលែករឿងរ៉ាវអំពីលោកPhi ក្នុងការស្វែងរកជំនួយសម្រាប់លោកផងដែរ។

លោក Phi Peeraphan អាយុ ៥១ ឆ្នាំគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមតារាប្រុស ដ៏ល្បីល្បាញកាលពីអតីតកាលក្នុងទសទី៩០ ដោយក្រុមរបស់លោកមានឈ្មោះថា " Hijack ” រួមជាមួយសមាជិកបីនាក់ផ្សេងទៀតគឺគឺលោក X Jaturong Kolimas លោក Toi Natawat និងលោក Kamuid and James Pichai Unakul ដែលជំនាន់នោះរឿងដែលមានភាពល្បីល្បាញរបស់ក្រុមលោកគឺរឿង " fall in water និង play hurt pain ក្នុងកំឡុងឆ្នាំ១៩៩៣-១៩៩៤៕

សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖mgroline