តារាទីកតុក សុខ លីន ទម្លាយអស់គ្មានសល់ ខណៈដែលខ្លួនមានកូនមួយហើយ ប្តីធ្វើបាបផ្លូវចិត្ត រងសម្ពាធគ្រប់យ៉ាង រហូតដល់…(មានវីដេអូ)
សីហា
-

ប្រិយមិត្តមួយចំនួនដែលនិយមតាមដានវីដេអូឃ្លីបខ្លីៗប្រាកដជាស្គាល់ហើយ តារាទីកតុកដែលមានឈ្មោះថា សុខ លីន ដែលមានរូបសម្រស់ស្រស់សោភា និងចូលចិត្តបង្ហោះវីដេអូរាំ ក្រលែងខ្លួនយ៉ាងសមសួនជាមួយដងខ្លួនដ៏រាងស្រឡូន មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ទាំងរូបរាង និងពណ៌សម្បូរហាក់ប្រែប្លែកខុសពីមុន នេះប្រហែលជាដោយសារតែតារាទីកតុករូបនេះ ចេះតែងខ្លួន រួមទាំងកែសម្ភស្សកន្លែកណាខ្លះក៏មិនដឹង។

ក្រោយពីល្បីលើបណ្តាញទីកតុកហើយ រូបនាងក៏ចាប់ផ្តើមចូលថតជាមួយវីដេអូឃ្លីបបែបកំប្លែងជាមួយក្រុមកំប្លែងនាយ ពែកមី តែមួយរយៈចុងក្រោយនេះស្រាប់តែមិនសូវបង្ហាញខ្លួននៅលើកញ្ចក់ទស្សន៍ និងវីដេអូកំប្លែងទៀតនោះ។ បើតាមប្រភពមួយបានឲ្យដឹងថា ពេលនេះរូបនាងបានចាប់ផ្តើមកសាងជីវិតថ្មី​ដោយលក់ផលិតផលថែរក្សារសម្រស់ និងលក់ផលិតផលអនឡាញជាមួយ ក្នុងនោះដែរក៏ឃើញនាង ថតវីដេអូស្ពត់ឲ្យក្រុមហ៊ុនក្នុងស្រុកផងដែរ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ វីដេអូមួយដែលត្រូវបានបង្ហោះដោយសាមីខ្លួនផ្ទាល់ដោយរៀបរាប់ពីជីវីតគូដ៏ជូរចត់ ជាមួយបុរសស្វាមីដែលបានធ្វើបាបផ្លូវចិត្តកន្លងមក ក្នុងវីដេអូនេះ នាងបានបង្ហើបថា នាងមានប្តីរួចហើយ ថែមទាំងមានកូនម្នាក់ទៀត ដោយសារតែថ្មីៗនេះ បុរសជាស្វាមីតែងតែមកអុកឡុកខ្លួន ដែលកំពុងតែប្រកបមុខរបរថ្មី និងកែប្រែជីវិតឡើងវិញ ដែលកន្លែងទៅនាងវេទនាខ្លាំងណាស់ ធ្វើបាបទាំងផ្លូវកាយ ផ្លូវចិត្ត សូម្បីសម្រាលកូនហើយ រកលុយមួយរៀលនឹងខ្លួនក៏ពុំមានដែរ៕ ចង់ដឹងច្បាស់ សូមទស្សនាវីឌេអូខាងក្រោម៖