ញាក់សាច់! ក្រោយ PSG ទិញតម្លៃខ្លួនកប់ពពករួច ពេលនេះជួលផ្តាច់យន្ដហោះឯកជនដ៏ទំនើប សម្រាប់ Messi និងក្រុមគ្រួសារ ដឹងតម្លៃហើយ ព្រឺរោម…
សីហា
-

បរទេស៖ Messi និងគ្រួសាររបស់គាត់ ត្រូវបានក្លឹបបាល់ទាត់ Paris Saint Germain ធ្វើការកក់នូវយន្ដហោះឯកជនដ៏ប្រណិតមួយគ្រឿង សម្រាប់ការហោះហើរពីទីក្រុងបាសេឡូណា ទៅទីក្រុងប៉ារីស ដើម្បីបង្ហាញខ្លួនក្នុងនាមជាកីឡាករចំណូលថ្មីសម្រាប់ក្លឹបបាល់ទាត់ PSG នៅថ្ងៃអង្គារទី ១០ ខែសីហា។

យន្តហោះដ៏ប្រណិតមួយនោះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនអាហ្សង់ទីន ដោយវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ Messi និងគ្រួសាររបស់គាត់។ ក្នុងនោះដែរលេខ ១០ ត្រូវបានគេដាក់បញ្ចាំងនៅលើកន្ទុយនៃយន្ដហោះ ដោយតួផ្សេងទៀតនៃយន្ដហោះត្រូវបានគេដាក់ឈ្មោះគាត់ Leo និងប្រពន្ធរបស់ Messi ឈ្មោះ Antonela និងកូនប្រុសបីនាក់ទៀតគឺ Thiago Mateo និង Ciro ។

សម្រាប់យន្តហោះឯកជនដ៏ប្រណិតដែលបានរៀបរាប់ខាងលើគឺម៉ូដែល Gulfstream V ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារដ៏ប្រណិតទាំងអស់ដែលមានតម្លៃ ១២ លានផោនបឬប្រហែល ១៦ លាន ៦សែនដុល្លា ដែលយន្ដហោះនោះអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៦ នាក់និងអាចបត់កៅអី ដែលអាចដាក់គ្រែបានរហូតដល់ ៨ គ្រែ ដោយក្នុងនោះមានផ្ទះបាយធំទូលាយនិងបន្ទប់ទឹកពីរបន្ថែមទៀត។

Messi បានផ្លាស់ទៅក្លឹប Paris Saint -Germain ដោយត្រូវបានគេរំពឹងថានឹងរកបាន ចំណូល ៣៥ លានអឺរ៉ូឬប្រហែល ៤៨លាន៥សែនដុល្លា ក្រោមកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសដើម្បីបន្តកិច្ចសន្យារយៈពេលមួយឆ្នាំទៀត៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖ Sanook