កាប៊ុល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរបានកើតឡើងនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី ២៦ យ៉ាងហោចណាស់មនុស្ស ១៧០ នាក់បានស្លាប់និង ១៥០ នាក់ទៀតរងរបួស។ អ្នកស្លាប់រួមមានទាហានអាមេរិក ១៣ នាក់។ លោក Biden បានគំរាមកំហែងសងសឹកក្រុម ISISនៅថ្ងៃតែមួយនៃ អង្គការភេរវករ "រដ្ឋអ៊ីស្លាម" (ISIS-K) ដែលមានទីតាំងក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ដោយក្រុម "រដ្ឋអ៊ីស្លាម Khorasan" (ISIS-K) បានប្រកាសថានេះជាឧក្រិដ្ឋកម្ម ដែលខ្លួនបានធ្វើ។
ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃសុក្រទី ២៧ នេះថា ជាការសងសឹកចំពោះការវាយប្រហារភេរវកម្មយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដោយបានវាយប្រហារទៅលើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្កានីស្ថាន“ (ISIS-K) នៅថ្ងៃដដែលនៅ តំបន់ ណាហ្គាហាភាគខាងជើង អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក បានវាយប្រហារទៅលើទីតាំងសំខាន់របស់ពួកISIS ដោយមេដឹកនាំនៃការរៀបចំផែនការក្នុងការបំផ្ទុះគ្រប់បែកនៅឯខាងក្រៅនៃប្រលានយន្ដហោះកាប៊ុល ក៏ត្រូវបានអាមេរិកសម្លាប់ផងដែរ។
សារព័ត៌មាន Associated Press បានរាយការណ៍ថា មិនច្បាស់ទេថាតើមនុស្សដែលត្រូវបានសម្លាប់ នោះមានជាប់ពាក់ព័ន្ធជាពិសេសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានកាប៊ុលនៅថ្ងៃទី ២៦ ឬយ៉ាងណា?
អ្នកយកព័ត៌មានខ្លះបានស្រង់សម្តីព័ត៌មានដែលនិយាយថាប្រធានាធិបតីអាមេរិកប៊ីដិនបានយល់ព្រមលើការវាយប្រហារតាមអាកាសថាជាប្រតិបត្តិការហួសព្រំដែន។ យោធាអាមេរិកបានបញ្ជូនយន្តហោះគ្មានមនុស្សបើកពីមូលដ្ឋាននៅក្រៅប្រទេសអាហ្វហ្គានីស្ថានដើម្បីបំពេញបេសកកម្ម។
ការបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបំពេញតាមការសន្យារបស់ប្រធានាធិបតី Biden ចំពោះប្រទេសរបស់ខ្លួននៅថ្ងៃទី ២៦ ។ លោកប៊ិឌិនបាននិយាយនៅពេលនោះថា"ឃាតករនឹងគ្មានកន្លែងណាត្រូវលាក់ខ្លួនទៀតនោះឡើយ ហើយសហរដ្ឋអាមេរិកនឹងតាមប្រមាញ់ចាប់ខ្លួនពួកភារវករទាំងនោះឲ្យដល់ទីបញ្ចប់ ពួកគេត្រូវតែសងការខូចខាតមួយនេះវិញ មកដល់យើង"៕
សម្រួលអត្ថបទដោយ៖宋麒安
ប្រភព៖Orientaldialy