កម្សាន្ត ៖ ពិតណាស់ជឿជាក់ថាមាន ពុកម៉ែ បងប្អូននិងប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថានៅកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កញ្ញា អាជី បានទទួលថតស្ពតផ្សព្វផ្សាយអោយសំអាងការដ៏ល្បីមួយមានឈ្មោះ មយូរ៉ា ហ្គោល ដោយមានកិច្ចកុងត្រាការងាររយៈពេលមួយខែ ក្នុងតម្លៃ ៣មុឺនដុល្លារឯណ្ណោះ។
យ៉ាងណាមិញរឿងមួយដែលធ្វើឲ្យអ្នកលក់ឡេ អាជី ទទួលបានការរិះគន់យ៉ាងខ្លាំងនោះគឺនៅក្នុងកំឡុងពេលដែលធ្វើការសម្ភាស៍នោះគឺអាជី បាននិយាយសម្តីបែបនេះថា៖ «និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់...» ។
ជាមួយគ្នានេះដែរក្រោយឃើញអ្នកលក់ឡេ អាជី ទទួលបានការរិះគន់ខ្លាំងពេកនោះស្រាប់តែតារាសម្តែង ធុងស្ពេត្រូ ក៏បានចេញមកធ្វើការបកស្រាយឲ្យមហាជនបានដឹងពីរឿងតម្លៃខ្លួនចំនួន៣មុឺនដុល្លារ របស់អាជី ឲ្យមហាជនបានដឹងការពិតផងដែរ ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖