ខាត់ សុឃីម អាយុច្រើនហើយ មិនព្រមចាស់សោះ និងកាន់តែស្អាតនៅពេលដែលតែងខ្លួនបែបនេះទៅ
ស៊ីហៀង
-

កម្សាន្ត​ ៖ ជឿជាក់ថាមានប្រជាស្ទើរតែទូទាំងប្រទេសទៅហើយដែលបានស្គាល់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម តារាស្រីរូបនេះបានចេញមកប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ចំពោះអ្វីដែលកាន់តែពិសេសនោះគឺសមាជិកនៅក្នុងគ្រួសាររបស់អ្នកនាង គឺសុទ្ធតែជាអ្នកសិល្បៈផងដែរព្រោះតែពួកគេបានទទួលការបណ្តុះបណ្តាលក្នុងជំនាញសិល្បៈតាំងពីតូចមកម្លេះ ហើយអ្នកដែលបង្ហាត់បង្រៀនដោយផ្ទាល់នោះគឺលោកតា លាវ ខាត់ ដែលជាឪពុករបស់អ្នកនាង ខាត់ សុឃីម ផ្ទាល់តែម្តង ។ 

យ៉ាងណាមិញបើយើងងាក់មកចាប់អារម្មណ៍ទៅលើរូបសម្ផស្សរបស់តារាពហុជំនាញរូបនេះវិញ ទោះបីជាពេលនេះ អ្នកនាង ខាត់ សុឃីម មានគ្រួសារ មានកូនៗធំហើយណាមួយអាយុកាន់តែច្រើនទៀត ប៉ុន្តែសម្រស់របស់គាត់ធ្វើឲ្យធ្វើឲ្យយើងសឹងតែរកកន្លែងទាស់ភ្នែកមិនបាន គឺនៅតែស្អាតហើយចង់ស្អាតជាគាត់នៅកាលពីក្រមុំថែមទៀតផង ។ 

ជាក់ស្តែងនៅមុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ដែលបានអមមកជាមួយនិងការតែងខ្លួន លេងស្តាយបែបសុីវិល័យ ទាំងការផាត់មុខ ទាំងការលេងស្តាយម៉ូតសក់ និងសម្លៀកបំពាក់ ដែលមានការរៀបចំមកបានយ៉ាងល្អផងដែរនោះ គឺធ្វើឲ្យសម្រស់របស់តារាស្រីរូបនេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាទីបំផុត ៕