ខេត្តពោធិ៍សាត់មានសក្តានុពលដ៍ធំអស្ចារ្យ សម្បូរទៅដោយធនធានធម្មជាតិទាំងលើដី និងក្រោមដី ដូចជា៖ ព្រៃឈើ ខ្សាច់សំណង់ ថ្មកែវ ត្រីទឹកសាប និងរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀត។ ចំពោះវិស័យកសិកម្មរួមមានដំណាំផ្លែឈើជាច្រើនមុខ ជាពិសេស់ដំណាំក្រូចពោធិ៍សាត់ ជាប្រភេទពូជក្រូចមានរស់ជាតិល្បីល្បាញទូទាំងប្រទេស។ ក្នុងនោះក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ( រមណីយដ្ឋាន ច្រកល្អៀង) ទេសចរណ៍វប្បធម៌ដ៏ស្រស់ត្រកាល និងជំរកសត្វព្រៃគ្រប់ប្រភេទ ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ចំណែកវិស័យឧស្សាហកម្មវិញរោងចក្រមាន២៤ក្នុងស្រុកក្រគរ នាពេលថ្មីៗនេះដើម្បីឆ្លើយតបទីផ្សារក្នុងស្រុកក្រុមហ៊ុន (Ford) ដែលជាក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកបានបង្កើតរោងចក្របង្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត (Ford )នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ និងមានកន្លែងផលិតថាមពលវារីអគ្គីសនីកម្លាំង១២០មេហ្កាវ៉ាត់ដ៏ធំលើសលប់ពីសេចក្តីត្រូវការ ហើយអាចនាំចេញទៅបណ្តាខេត្តដ៏ទៃទៀត។
ចំនែកឯផ្លូវវិញ គឺជាផ្លូវដែលមានសក្តានុពលប្រភេទត្រីកោណ នៃខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ជាតំបន់ត្រីកោណ ហើយនៅជិត ភ្នំឱរ៉ាល់ទៀតផង។
ការបង្កើតអនាគតមួយដ៍ល្អ និងការបន្សល់ទុកនូវអ្វីដែលរបស់ចាំបាច់ សម្រាប់កូនចៅរបស់យើងជារឿងចាំបាច់បំណក់អេកូផាកបានអភិវឌ្ឃន៍ដីចំការលំហែរនិងរីសតនៅលើផ្ទៃដីទំហំ៏(320ហិចតា)ដោយផ្តោតសំខាន់២ចំនុច
1.អភិវឌ្ឃន៍ទៅលើកសិកម្មដាំដុះដំណាំមានដូចជា( ក្រូចពោធិ៍សាត់ មានក្រអូប) សម្រាប់អតិថិជន រួមទាំងមានការរៀបចំប្រព័ន្ធទឹកដោយឥតគិតថ្លៃ និងមានសេវាកម្មមើលថែររយៈពេលពីរឆ្នាំ ផ្លូវក្នុងចំការគ្រួសក្រហម ទំហំ១០ មែត្រ។ គម្រាងបន្ទាប់របស់ក្រុមហ៊ុន មានដំណាំ (លម៉ើ ធុរេន) ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ បំណក់អេកូផាកក៏មានដីសម្រាប់ធ្វើជាផ្ទះលំហែ ដែលមានតម្លៃសមរម្យ លក្ខណ័បង់ប្រាក់ងាយស្រួលសម្រាប់អតិថិជនដែលស្រឡាញ់ដីចម្ការលំហែផងដែរ។
2.អភិវឌ្ឍន៍ទៅលើ រីសតមាន: ផ្លូវមេ ១៥មែត្រ (បេតុង) និង ផ្លូវជុំវិញរីសត មានប្រព័ន្ធភ្លើង សួនបន្លែធម្មជាតិ ស្រះបង្កង ទំហំ:(៤០ម x ៤០ម) ចំនួន ០៣ស្រះ សួនផ្កាចម្រុះពណ៌ កន្លែងមើលទេសភាពថ្ងៃរះ និងថ្ងៃលិច កន្លែងបោះតង់-អាំងសាច់ ការិយាល័យបំណក់អេកូផាក អាហារដ្ឋាន កញ្ចុះញុំបង្កងមាត់ទឹក កោះស្នេហ៍(រូបបេះដូង) ផ្ទះលំហែក្បែរជើងភ្នំ។
បំណក់អេកូផាក Bamnok Eco Park ជាជម្រើសដ៍ល្អសម្រាប់បងប្អូន ដែលចង់បានដីចំការ លំហែរកាយ មានទេសភាពភ្នំព័ទ្ធជុំវិញ សួនផ្កាចម្រុះពណ៌ និងមានរីសតផងដែរនោះ សូមជ្រើសរើសយកដីចំការលំហែររបស់បំណក់ អេកូ ផាក ។
មានដីចំការច្រើន ទំហំ ច្រើនជម្រើសសម្រាប់លោកអ្នក មានការមើលថែរយៈពេលពីរឆ្នាំជូន ជាមួយនឹងលក្ខ័ណ ងាយៗក្នុងការបង់ប្រាក់ ។
បំណក់ អេកូ ផាក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃស្រុកក្រគរ ដែលមានសក្តានុពលខ្លាំង ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ៕ សូមទស្សនាវីដេអូខាងក្រោម៖