ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថាតារាចម្រៀងប្រុសលោក អ៊ីណូ បានធ្វើការភ្ជាប់ពាក្យជាមួយនិងអនាគតភរិយារបស់ខ្លួនបានរយៈពេល ២ ខែមកហើយ ចំពោះការភ្ជាប់ពាក្យរបស់តារាចម្រៀងប្រុសរូបនេះបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗក៏ដូចជាទស្សនិកជនផងដែរ ។
យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាចម្រៀងប្រុសរូបនេះវិញឃើញថា លោកំពុងតែមានសន្ទុះការចាប់អារម្មណ៍មិនចាញ់តារាផ្សេងឡើយ ខណៈការងារសិល្បៈក៏ដើរ ខាងការរកស៊ីជំនួញផ្ទាល់ខ្លួនក៏កំពុងតែមានសន្ទុះដើរទៅមុខលឿន ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយក្រោយតារាចម្រៀងប្រុសរូបនេះបានធ្វើការបង្ហោះសារមួយឃ្លាថា «ជឿអត់ ខ្ញុំតស៊ូម្នាក់ឯងតាំងពី 2006 រហូតដល់ឥឡូវ» ស្រាប់តែពេលនោះឃើញថាគូដណ្តឹងរបស់លោកបានចូលទៅ Comment នៅក្នុងផុសរបស់លោកដោយសរសេរពាក្យបែបនេះថា ៖
« ចុះពេលនេះមានអូននិងកូនស៊ូជាមួយបងហេីយ រីករាយឡេីងប៉ាប៉ា អូននិងកូននៅចាំលេីកទឹកចិត្តបង អូននៅចាំមេីលភាពជោគជ័យបងជានិច្ច» ក្រោយឃើញបែបនេះធ្វើឲ្យហ្វេនៗមានការសង្ស័យថា គូដណ្តឹងរបស់អ៊ីណូ កំពុងតែមានផ្ទៃពោះ ហើយអ៊ីណូ ក៏ជិតក្លាយទៅជាប៉ារបស់គេថែមទៀតផង ៕
សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖





