ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយពីអ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់គឺលោក ចៅ ខ្មែរផ្សារ បច្ចុប្បន្នអ្នកលក់អនឡាញរូបនេះកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ហើយជាពិសេសនោះក្រោយពេលរៀបការជាមួយនិងគូស្នេហ៍ភេទដូចគ្នាមក ជីវិត ចៅខ្មែរ កាន់តែកាក់កប និងរីកចម្រើនឡើងជាលំដាប់ ។
យ៉ាងណាមិញថ្មីៗនេះ ចៅខ្មែរផ្សារ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញរថយន្តថ្មីរបស់ខ្លួនមួយគ្រឿង ដែលជារថយន្តលំដាប់អភិជន ហើយរថយន្តនេះគឺជាកាដូដែលស្វាមីរបស់លោកបានទិញជូនលោក ក្នុងថ្ងៃខួបកំណើត មិនត្រឹមតែបង្ហាញរថយន្តនោះទេ ចៅខ្មែរ ក៏បានភ្ជាប់មកជាមួយនិង Caption ដែលមានអត្ថន័យដូច្នេះផងដែរថា ៖ «អគុណប្តីល្អរបស់អូន អគុណគ្រប់យ៉ាងដែរបងធ្វេីដេីម្បីអូនរាល់ថ្ងៃនេៈ ។
ប្រុសនិងប្រុស យេីងហៅគ្នាប្តីប្រពន្ឋ នាក់មួយចំនួនតូចអាចនិងអស់សំណេីច តែយេីងទាំងពីមានក្តីសុខ ក្នងធាតុពិតដែរជាខ្លួនឯង ។ Khemmarin Khon បងជាបុរសពិត ល្អពិត ដែរប្រុសដ៍ទៃ ស្ទេីតែធ្វេីមិនបានពាក់កណ្តាលបងផងរបស់អូននិងកូន Khuch SoAlex You are my life !
ក្តីសុខពិត គឺកុំសម្តែង ក្តីសុខជាក់ស្តែង ត្រូវនៅជាមួយការពិត ក្តីសុខ របស់យេីងគឺមានអីដែ រកេីតពីការតស៊ូពិត បង្កេីតក្តីស្រមៃ កុំខ្លាចគេសេីច បេីនាក់ខ្លាចហេីយមិនសាកល្បងធ្វេី នោះនាក់និងស្លាប់ទៅវិញជាមួយពា្យថា កំសាក » ៕
សូមទស្សនារូបភាពខាងក្រោម៖