កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កញ្ញា ប៉ូគីមថេង សុធីតា គឺជាបវរកញ្ញាកម្ពុជាមួយរូបដែលកំពុងតែបំពេញបេសកកម្មរបស់ខ្លួននៅ កម្មវិធីប្រកួតប្រជែងបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬ Miss Grand International ដែលបានធ្វើឲ្យឡើយនៅ ក្នុងខេត្តភូកេត នៅ ឯប្រទេសថៃ ។
ហើយយ៉ាងណាមិញនៅ កាលពីយប់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅមិញនេះ មហាជន ពុកម៉ែ បងប្អូន និងប្រិយមិត្តបានផ្ទុះការសរសើរ និងសាទរយ៉ាងខ្លាំង ក្រោយបានឃើញបវរកញ្ញាកម្ពុជា កញ្ញា ប៉ូគីមថេង សុធីតា បង្ហាញសមត្ថភាពបានយ៉ាងល្អនៅក្នុងឈុតរាត្រីស្រមោលសរ ហើយកញ្ញា បានសម្តែងកាយវិការទន់ភ្លន់ លើកដៃសំពះស្វាគមន៍របៀបជានារីខ្មែរពិតៗផងដែរ ។
យ៉ាងណាមិញក្រោយឃើញបែបនេះហើយ ធ្វើឲ្យមហាជនខ្មែរយើងពិតជាមានការរំភើបចិត្តខ្លាំងណាស់ និងបានសម្តែងការជូនពរទៅកាន់ បវរកញ្ញាកម្ពុជា កញ្ញា ប៉ូគីមថេង សុធីតា ឲ្យទទួលបានជោគជ័យនៅ ក្នុងការប្រគួតប្រជែងមួយនេះផងដែរ ៕
សូមទស្សនារូបភាពនៅ ខាងក្រោម៖