ពិបាករស់ណាស់ ! តារាសម្តែង អាណារ៉ូស ត្រូវគូស្នេហ៍រត់ចោលដោយគ្មានហេតុផល ធ្វើឲ្យនាងពោលទាំងឈឺចាប់បែបនេះថា…
ស៊ីហៀង
-

កម្សាន្ត ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាសម្តែងស្រីកញ្ញា អាណារ៉ូស ដែលជាតារាសម្តែងម្នាក់ដែលកំពុងតែទទួលបានការពេញនិយមនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសនោះគឺប្រិយមិត្តដែលនិយមប្រើប្រាស់នៅ លើបណ្តាញសង្គមហ្វេសប៊ុកតែងម្តង ។ 

យ៉ាងណាមិញនៅ មុននេះបន្តិច រ៉ូស បានធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះពីរឿងរ៉ាវបែកបាក់គ្នាជាមួយនិងគូស្នេហ៍របស់ខ្លួន នេះជាសំណេរទាំងស្រុងរបស់តារាសម្តែង រ៉ូស ៖ «បងចង់បែកគ្នាពីអូនក៍បែកទៅអូនមិនហាមឃាត់ចិត្តបងទេតែអូនមានអារម្មណ៍ថាអូនអត់ពីរបងទៅ អូនពិតជាហេងហាងណាស់ ដូចទូករសាត់នៅកណ្តាលទន្លេរកកោះរកត្រើយមិន

ឃើញអូនសន្យាថាពេលបែកពីបងអូននឹងរៀនរស់ដោយខ្លួនអែងបងអាយុប្អូនអូនតែបងមានសន្តានចិត្តល្អគិតគូអូនគ្រប់យ៉ាងតែពេលនេះបងចាកចេញពីអូនដោយគ្មានហេតុផល តើអូនត្រូវរស់នៅ បែបណា??? មិនថាពេលអូនឈឺពេលណាទេបង

តែងតែជូនអូនទៅពេទ្យ ទោះបងរវល់យ៉ាងណាក៍ដោយ ....តែពេលនេះបងមិនដីចពេលមុន តែអូនចង់ប្រាប់ថាមុននឹងបងចាកចេញពីអូនត្រលប់ទៅindonesia វិញបងត្រូវបើកហាងអោយអូនមួយសិនដើម្បីអោយអូនមានមុខរបរជាខ្លួនអែងនឹងដើម្បីកុំអោយគេមើលងាយអូន នឹងដើម្បីអូនរកអ្នកផ្សេងដែលគេស្រលាញ់អូនពិត» ៕ សូមទស្សនារូបភាពខាងក្រោម ៖