ឥណ្ឌា៖ បុរសពីរនាក់នៅរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌាបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសបំលែងខ្លួនថ្មី Omicron ។ ក្នុងនោះមន្ត្រីសុខាភិបាលបាននិយាយថា ម្នាក់ក្នុងចំណោមពួកគេ ជាជនជាតិអាហ្វ្រិកខាងត្បូងអាយុ 66 ឆ្នាំបានធ្វើដំណើរពីទីទឹកដីអាហ្វ្រិក មកកាន់ប្រទេសឥណ្ឌា ប៉ុន្ដែជនជាតិអាហ្រិករូបនោះបានចាកចេញពីប្រទេសឥណ្ឌារួចហើយ។
អ្នកឆ្លងទីពីរនៃវីរុស Omicron គឺជា វេជ្ជបណ្ឌិតអាយុ 46 ឆ្នាំនៅទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា ដោយមិនមានប្រវត្តិធ្វើដំណើរចេញក្រៅនោះទេទេ។
មន្ដ្រីសុខាិបាលឥណ្ឌាបាននិយាយថាទាំងនេះគឺជាករណីដំបូងនៃវីរុសបំលែងខ្លួនថ្មី Omicron ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា ដោយពេលនេះខ្លួនកំពុងចាត់វិធានការណ៍ យ៉ាងតឹងរឹងបំផុតផងដែរទៅលើអ្នកដំណើរដែលមកកាន់ប្រទេសឥណ្ឌា៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ BBC