ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយ ពីអ្នកចម្រៀងប្រុសម្នាក់ដែលមានឈ្មោះថា សួរ វិចិត្រ ដែលលោកគឺជាអ្នកចម្រៀងប្រុសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកហ្វេសប៊ុក រួមទាំងនៅ លើ You Tube ផងដែរ ហើយបទចម្រៀងដែលលោកច្រៀងគឺមានអ្នកចូលទស្សនារាប់លាននាក់ឯណ្ណោះ ។
យ៉ាងណាមិញថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីលោក សួរ វិចិត្រ បានចូលទៅ ធ្វើការចូលរួមប្រគួតសមត្ថភាពនៅ ក្នុងកម្មវិធី Beat the Best ហើយលោកបានលើកយបបទចម្រៀងដែលមានចំណងជើងថា « ស៊ូបែរខ្នងឈរសម្រក់ទឹកភ្នែក » ដែលមានជាបទចម្រៀងដើមរបស់តារាចម្រៀងលោក ឆាយ វិរៈយុទ្ធ ហើយនៅ ក្នុងការប្រគួតនេះដែលោក សួរ វិចិត្រ ពិតជាធ្វើបានល្អខ្លាំងណាស់ លោកចម្រៀង បទចម្រៀងដ៏សែនតឹង ពិបាកច្រៀងមួយបទនេះបានយ៉ាងរលូន ដែលបង្ហាញថាសមត្ថភាពរបស់លោកពិតជាមិនធម្មតាមែន ។
ទន្ទឹមនិងនេះដែរក្រោយបានស្តាប់ការបកស្រាយចម្រៀងរបស់លោក សួរ វិចិត្រ ហើយ ឃើញថាកណៈកម្មការនៅ ក្នុងកម្មវិធី មានការភ្ញាក់ផ្អើលនិងលាន់មាត់សរសើរលោក សួរ វិចិត្រ គ្រប់គ្នា ផងដែរ ៕ សូមទស្សនាវិដេអូខាងក្រោម៖