ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីតារាចម្រៀងប្រុសលោក ខេម ដែលជាតារាចម្រៀងម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហជនខ្មែរនៅ ក្នុងស្រុកនិងក្រៅ ស្រុក ទោះបីជាតារាចម្រៀងប្រុសរូបនេះមានសម្លេងស្អកក៏ពិតមែនតែរាល់បទចម្រៀងរបស់លោកចេញជាផ្លូវការម្តងៗមានអ្នកចូលចិត្តនិងគាំទ្រលោកណាស់ ។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញឃើញថាពេលនេះលោកមិនទាន់មានភរិយានៅឡើយទេ ប៉ុន្តែលោកមានគូដណ្តឹងហើយ តែលោកមិនទាន់បើកបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈឲ្យមហាជនបានស្គាល់ទេ តែទោះបីខំលាក់យ៉ាងណាក៏លាក់មិនជិតដែរព្រោះថ្មីៗនេះទើបតែបែកធ្លាយមុខមាត់ពិតមិត្តស្រីរបស់តារាចម្រៀង ខេម ។
ជាក់ស្តែងនៅ ក្នុងពិធីមង្គលការ ប្អូនស្រីពៅ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គេក៏បានឃើញលេចមុខវត្តមានតារាចម្រៀងស្អក លោក ខេម ព្រមទាំងបាននាំគូដណ្តឹង ទៅ ចូលរួមផងដែរ ឲ្យអ្នកទាំងពីរបានរាំអោបចង្កេះគ្នាយ៉ាងផ្អែមល្ហែម ពេលនោះលោក ខេម ក៏បានពោលពាក្យបែបនេះទៅកាន់មិត្តស្រីរបស់គាត់ថា« អរគុណគ្រប់យ៉ាង ដែលបានចូលមកក្នុងជីវិតខ្ញុំ» ៕