ក្រោយទទួលដំណឹងថាក្រុមហ៊ុន ស្រ៊ុន ងួន បានប្រកាសចាត់វិធានការតាមផ្លូវច្បាស់រឿង កក្កដា សុភ័ណ្ឌ ស្រាប់តែម្ចាស់ខ្លួនចេញមកធ្វើការ បកស្រាយបែបនេះថា ៖ ដោយក្ដីគោរពរាប់អានអំពី ខ្ញុំបាទ កក្កដា សុភ័ណ្ឌ កាលពីម្សិលម៉ិញ ខ្ញុំបាទ បាន ផុស រូបភាពខ្ញុំបាទ ចំនួន ៨សន្លឹក ដោយមាននិម្មិតសញ្ញារបស់សិប្បកម្ម ផលិតសៀវភៅ ស្រ៊ុន ងួន ដោយមាន ភ្ញាប់ឃ្លាសេចក្ដីថា (មានសៀវភៅត្រៀមចូលរៀនឬនៅ boy boy ចាំជេចែក?) ដែលមានការចែករំលែកពីសំណាក់បងប្អូនមហាជន ធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ខ្លាំងមែនទែន រហូតធ្វើឱ្យម្ចាស់សិប្បកម្មមិនពេញចិត្ត ចេញសេចក្ដីប្រកាសព័ត៌មាន និង ជូនដំណឹងផ្សេងៗ
![](/wp-content/uploads/2022/1/8/media/large/187072/N4732.jpg?1641620644)
ខ្ញុំបាទ សូមជំរាបជូនវិញថា កាលពីម្សិលម៉ិញ នេះមាន គណនី ហ្វេសបុកមួយ ឈ្មោះ រស្មី បាន កាត់តរូបភាពរបស់ខ្ញុំព្រះករុណាខ្ញុំបាទដោយមានភ្ជាប់ នូវ និម្មិតសញ្ញារបស់ សិប្បកម្មស្រ៊ុន ងួន ដែលមិនបានអនុញ្ញាតពីរូបខ្ញុំដូចគ្នា ។ ដូចច្នេះក្នុងករណីដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ឬ អាជីវកម្ម របស់សិប្បកម្ម ស្រ៊ុន ងួន ខ្ញុំព្រះករុណាខ្ញុំបាទ សូមសេចក្ដីអនុគ្រោះពីសំណាក់ម្ចាស់សិប្បកម្មផងបាទ ព្រោះខ្ញុំបាទមិនមានបំណងណាមួយដែលធ្វើឱ្យប៉ះពាល់នោះទេ ។
![](/wp-content/uploads/2022/1/8/media/large/187073/N4731.jpg?1641620652)
សូមលោក លោកស្រី ម្ចាស់សិប្បកម្ម មេត្តាយោគយល់ដោយសេចក្ដីអនុគ្រោះអំពីខ្ញុំបាទ ខ្ញុំបាទក៏សូមជំរាបជូន ម្ចាស់គណនី ហ្វេសបុកឈ្មោះ រស្មី ឱ្យបានជ្រាបផងថា លើកក្រោយបើយករូបខ្ញុំបាទ ទៅកាត់ត ធ្វើឱ្យប៉ះពាល់អាជីវកម្មរបស់អ្នកដទៃ ខ្ញុំបាទនិងចាត់ចែងតាមផ្លូវច្បាប់ មិនអាចលើកលែងបាននោះទេ សូមទទួលជ្រាបដោយការគោរពរាប់អាន សូមគោរពអរគុណ Srun Nguon Book ៕
![](/wp-content/uploads/2022/1/8/media/large/187075/N4719.jpg?1641620662)
![](/wp-content/uploads/2022/1/8/media/large/187074/N4720.jpg?1641620662)
![](/wp-content/uploads/2022/1/8/media/large/187077/N4721.jpg?1641620663)
![](/wp-content/uploads/2022/1/8/media/large/187079/N4722.jpg?1641620663)
![](/wp-content/uploads/2022/1/8/media/large/187078/N4723.jpg?1641620663)
![](/wp-content/uploads/2022/1/8/media/large/187076/N4724.jpg?1641620663)
![](/wp-content/uploads/2022/1/8/media/large/187080/N4725.jpg?1641620664)
![](/wp-content/uploads/2022/1/8/media/large/187081/N4726.jpg?1641620664)
![](/wp-content/uploads/2022/1/8/media/large/187083/N4727.jpg?1641620665)
![](/wp-content/uploads/2022/1/8/media/large/187082/N4728.jpg?1641620664)
![](/wp-content/uploads/2022/1/8/media/large/187084/N4729.jpg?1641620665)
![](/wp-content/uploads/2022/1/8/media/large/187085/N4730.jpg?1641620665)
![](/wp-content/uploads/2022/1/8/media/large/187086/N4733.jpg?1641620748)