កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថានៅកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះគឺជាថ្ងៃដែលសិស្សានុសិស្សទាំងអស់បានទន្ទឹមរងចាំ ព្រោះជាថ្ងៃដែលក្រសួងអប់រំបានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ។
យ៉ាងណាមិញក្រោយពេលលទ្ធផលចេញមកយើងបានដឹងថា នៅក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ដោយក្នុងនោះរាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេរហូតដល់ ៥៦៥នាក់ ។
ដោយឡែកបើយើងងាកមកចាប់អារម្មណ៍ទៅលើតារាចម្រៀងស្រី អ្នកនាង ដួង វិរៈនិច្ច វិញកាលពីកន្លងទៅតារាចម្រៀងស្រីរូបនេះក៏ធ្លាប់ឆ្លងកាត់រស់ជាតិប្រឡងបាក់ឌុបដែរ ហើយនៅមុននេះបន្តិចអ្នកនាង បានចេញមកធ្វើការចែករំលែកបទពិសោធន៍ទាក់ទងនិងជីវិតកាលពីនៅរៀនបែបនេះថា ៖« រំលឹកអានុស្សារីយ៍ 5ឆ្នាំកន្លងផុតទៅកាលប្រលងថ្នាក់ទី 12 ការងារសិល្បះផង រៀនផង ត្រូវឆ្នាំប្រលងទៀត តស៊ូខ្លាំងណាស់ទំរាំបានជាប់ ប្អូនៗមិនបានជាប់កុំអស់សង្ឃឹមឱកាសនៅច្រេីនណាស់ ស៊ូៗ» តើបងប្អូនយល់យ៉ាងណាចំពោះការចែករំលែកបទពិសោធន៍របស់ វិរៈនិច្ច !
សូមទស្សនារូបភាពខាងក្រោម៖