ព្រឺឆ្អឹងខ្នងណាស់ ! លោក អ៊ិន សុភិន ថតជាប់ខ្មោ.ច ស្រី នៅក្នុងតារាងបាល់មួយកន្លែង…(មានវិដេអូស្តែង)
ស៊ីហៀង
-

កម្សាន្ត ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមាការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក  អ៊ិន សុភិន បានធ្វើការទម្លាយរូបថតមួយសន្លឹកនៅក្នុងតារាងបាល់ទាន់មួយកន្លែង ដែលលោកបានទៅលេង ហើយនៅក្នុងរូបថតនោះលោក  អ៊ិន សុភិន បានធ្វើការបញ្ជាក់យ៉ាងច្បាស់ៗថាកាំមេរ៉ាទូរស័ព្ទរបស់លោកថតជាប់ខ្មោច ហើយជាខ្មោចស្រីដែលកំពុងតែអង្គុយមើលលោកលេងបាល់ថែមទៀតផង ។ 

យ៉ាងណាមិញស្របពេលដែលទម្លាយរូបថតនេះហើយលោក អ៊ិន សុភិន ក៏បានធ្វើការសរសេរសំណេមួយឃ្លាយ៉ាងខ្លីដើម្បីបញ្ជាក់ពីរឿងនេះយ៉ាងដូច្នេះថា ៖ “តើជឿថានេះជារឿងពិតទេ ? កាលពីថ្ងៃទី១៥/០១/២០២២ នៅតារាងបាល់ទាត់មួយកន្លែងនៅភ្នំពេញខ្ញុំបានឃើញ៤ដងហើយ ” ។

ក្រោយឃើញការបង្ហោះបែបនេះមានអ្នកលេងហ្វេសប៊ុកខ្លះក៏ជឿថាជាខ្មោច ហើយក៏មានអ្នកខ្លះគិតថានេះមិនមែនជាខ្មោចអ្វីនោះទេ តាមពិតទៅគឺជាមនុស្សទេតើ តែទោះជាយ៉ាងណាអាស្រ័យលើការគិតពិចារណរបស់បងប្អូនទៅចុះ ថាតើរូបនេះថតជាប់ខ្មោចមែន ឬមិនមែន ! ៕ 

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ជាងនេះសូមប្រិយមិត្តទាំងអស់គ្នាទស្សនារូបភាព និងវិដេអូនៅខាងក្រោមនេះ ៖