ហ្វេសប៊ុក ៖ ថ្មីៗនេះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានមានការមិនពេញចិត្តទាល់តែសោះចំពោះតារា Tik Tok ដែលមានឈ្មោះ “ស្តេច Prank ស្រុកខ្មែរ ” ក្រុមនេះបច្ចុប្បន្នកំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយសារតែមានវិដេអូមួយឃ្លីបដែលក្រុមនេះបានថតសម្តែង ហើយមានលាយឡំនិងសកម្មភាព អា .សអា.ភា. ស មួយចំនួន នៅក្នុងវិដេអូនោះ ។
យ៉ាងណាមិញក្រោយវិដេអូ អា .ស. អា ភា. ស របស់ក្រុមខាងលើនេះមានការចែកចាយភ្លូកទឹកភ្លូកដីនៅលើបណ្តាញសង្គមធ្វើឲ្យលោក ជំទាវ ហ៊ុន សុីណាត មានអារម្មណ៍ថាពិតជាទើសភ្នែកមែនទែន រហូតលោកជំទាវ មានប្រសាសន៍បែបនេះថា ៖ «សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអ ប់រំ ផិ ត ក្ប ត់ នឹង អ ប់ រំ អោ យក្មេងឆាប់ចេះ» ។
ក្រោយឃើញលោកជំទាវមានប្រសាសន៍បែបនេះហើយ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចូលទៅធ្វើការ Comment គាំទ្រនិងប្រសាសន៍របស់លោកជំទាវដែលបានលើកឡើងខាងលើនេះផងដែរ ៕
សូមទស្សនាវិដេអូខាងក្រោម៖