កម្សាន្ត ៖ ពិតណាស់ជឿថាប្រិយមិត្តដែលនិយមតាមដាននូវរឿងកំប្លែង “២គ្រួសារ” ច្បាស់បានស្គាល់រួចមកហើយពីតួអង្គស្រីម្នាក់ដែលដើរតួជាប្រពន្ធ របស់នាយ ពែកមី គឺអ្នកនាង ស្រេង សុកាន់ដា ហៅស្រី ខ្ញុង ។ ថ្មីៗនេះទស្សនិកជនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដឹងថា ខ្ញុង ឈប់សម្តែងរឿង “២គ្រួសារ” នេះ។
យ៉ាងណាមិញក្រោយមានការចោទសួរទៅកាន់តារាកំប្លែងស្រីរូបនេះជាច្រើន ពាក់ព័ន្ធនិងរឿងអ្នកនាងឈប់សម្តែងក្នុងរៀង “២គ្រួសារ” នេះ ស្រាប់តែនៅកាលពីពេលថ្មីៗនេះតារាកំប្លែង ខ្ញុង ក៏បានធ្វើការបកស្រាយយ៉ាងដូច្នេះថា ៖ ការពិតទៅកម្មពិធី ២ គ្រួសារ មិនមានអ្នកណាដកនាងចេញនោះទេ គឺនាងបានសម្រេចចិត្តឈប់ដោយខ្លួនឯង ដោយសារតែនាងមិនសូវមានប្រជាប្រិយដូចមុន ហើយណាមួយនាងមានអារម្មណ៍ថា ខ្លួនមិនល្អព្រោះធ្លាប់មានរឿងអាស្រូវជំពាក់បំណុលគេ ហើយជាពិសេសនោះគឺ កុំឲ្យដោយសារតែខ្លួនម្នាក់ធ្វើឲ្យក្រុមការងារទាំងអស់មានការប៉ះពាល់ដល់កិត្តិយស... ។
សូមបញ្ជាក់ផងដែរថា ក្រោយពេលអ្នកនាង ខ្ញុង បានសម្រេចចិត្តថាឈប់ថតកម្មពិធី រឿង “២គ្រួសារ” នេះខាងលោកតាវិចទ័រ បានបង្ហាញវត្តមានតួស្រីដែលត្រូវជាប្រពន្ធនាយ ពែកមី ជំនួសអ្នកនាងខ្ញុង នោះ គឺស្រីពីន ដែលជាតារាកំប្លែងវ័យក្មេង និងមានរូបសម្រស់ស្រស់សោភា ជាពិសេសសម្បូរទៅដោយទេពកោសល្យយ៉ាងស្ទាត់ជំនាញផងដែរ ៕
ដើម្បីឲ្យបងប្អូនបានជ្រាបកាន់តែច្បាស់សូមស្តាប់ការបកស្រាយរបស់ ខ្ញុង នៅខាងក្រោមនេះទាំងអស់គ្នា ៖