ថ្មីៗនេះនៅលើបណ្តាញសង្គមបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានបុរសម្នាក់បានធ្វើការប្រកាសប្រាប់មហាជនក្តែងៗថា ខ្លួនគឺជា ប្អូនប្រុសបង្កើតរបស់ ព្រះបាទជ័យវរ័្មនទី៧ ហើយបានមកចាប់ជាតិជាមនុស្សបច្ចុប្បន្ន ដោយបានចាំជាតិពីអតីកាលទាំងអស់ថាខ្លួនជាអ្វីធ្លាប់ធ្វើអ្វីនៅកាលពីជាតិមុន ។
យ៉ាងណាមិញបុរសដែលបានតាំងខ្លួនជា ប្អូនប្រុសបង្កើតព្រះបាទជ័យវរ័្មនទី៧ រូបនេះមានឈ្មោះថា សាំង សីហា ភេទប្រុស មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយសព្វថ្ងៃបុរសម្នាក់នេះកំបុងតែធ្វើការនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
ជាមួយគ្នានេះដែរក្រោយឃើញបុរសម្នាក់នេះលើកឡើងបែបនេះធ្វើឲ្យអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានអ្នកខ្លះក៏ជឿនិងមានអ្នកខ្លះក៏គេមិនជឿរហូតដល់មានការិះគន់ទៅលើបុរសម្នាក់នេះថាចេះតែនិយាយផ្តេសផ្តាសថែមទៀតផង ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា ៖