កម្សាន្ត ៖ ពិតណាស់ពេលនេះតារាសម្តែងប្រុសលោក Piang Takhon ដែលជាតារាសម្តែងប្រុសដ៏ល្បីឈ្មោះប្រចាំប្រទេសមីយ៉ាន់ម៉ា ត្រូវបានកងទ័ពមីយ៉ាន់ម៉ាធ្វើការដោះលែងឲ្យមានសេរីភាពវិញហើយនៅកាលពីថ្ងៃទី ២ ខែមីនា កន្លងទៅ ក្រោយពេលជាប់ពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។
យ៉ាងណាមិញតារាសម្តែងប្រុសលោក Piang Takhon ត្រូវបានក្រុមយោធាធ្វើការចាប់ខ្លួនពីបទផ្សព្វផ្សាយខ្លឹមសារប្រឆាំងនឹងកងទ័ពភូមា ដែលបានធ្វើការដណ្តើមអំណាចក្រោមការដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈកន្លងទៅ។
តំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្ររបស់តារាសម្តែង Piang Takhon មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ទន្ទឹមនិងភាពសប្បាយរីករាយនេះដែរអ្នកគាំទ្រជាច្រើនក៏បានបើកភ្នែកធំៗក្រោយឃើញតារាសម្តែងលោក Piang Takhon បាក់សម្រស់ខ្លាំង ដែលជាហេតុធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖