តារាសម្តែងស្រី មេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស បានបង្ហាញរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងមានក្តីសុខ ពោរពេញទៅដោយស្នាមញញឹម ជាមួយនិងកូនស្រី សំណព្វចិត្ត ធ្វើឲ្យហ្វេនៗ និងអ្នកគាំទ្រ ជាច្រើនមានរីករាយជាមួយពេលឃើញអ្នកទាំងពីរមានក្តីសុខ។





ដោយឡែកអ្នកនាង ភិន សុដាលីស ឆ្លៀតពេលទំនេរ ជូនដើរលេងកម្សាន្ត ដើម្បីបន្ថែមថ្មជីវិតឲ្យកាន់តែមានភាពស្និទ្ធស្នាលឡើង រវាងអ្នកម្តាយនិងកូនស្រី។ កូនស្រី អ្នកនាង ភិន សុដាលីស កាន់តែធំពេញរូបរាង កាន់តែស្រស់ស្អាត កាន់ទៅរកម្តាយ។





ស្នាមញញឹមរបស់អ្នកនាង និង កូនស្រី ពេលដើរលេងជាមួយគ្នា កាន់តែរីកស្រស់បំព្រង ធ្វើឲ្យមហាជនសរសើរថា កូនស្អាតណាស់ផុសរូបកូនអោយច្រើនមក, So Cute ម៉ាក់និងកូន, ក្រមុំបាត់ហើយcute, កូនខ្យូតខ្លាំងណាស់ឥលូវសក់ត្រង់ទៀត, កូនបងស្រីស្អាតណាស់, ចុមធំលឿនដល់ហើយស្អាតណាស់ក្មួយជួនពរឲសុខភាពល្អទាំង2អ្នកម៉ាក់កូន, អូនអរៗណាស់ មាសបុិនដូងមិនដូរទេលោកអើយ, គាត់ស្អាតណាស់ កូនស្រី ស្អាតណាស់កូន, ស្រស់ស្អាតណាស់់អូននឹងក្មួយផងដែរ៕










