តារាម៉ូដែលដ៏ល្បីរបស់មីយ៉ាន់ម៉ាវ័យ ២៥ ឆ្នាំ លោក ដែលចេញមុខប្រឆាំងនឹងរ ដ្ឋ ប្រ ហា រដោយពួក យោធា ត្រូវបានចាប់ខ្លួនពីបទញុះញង់ ដោយតុលាការយោធាបានធ្វើការកាត់ទោសតារាប្រុសរូបនេះឲ្យជាប់ព ន្ធ នា គា រ ៣ ឆ្នាំ និងបង្ខំឲ្យធ្វើការងារ ជាពិសេស គណនី Facebook និង Instagram ក៏ត្រូវបានពួកយោធាធ្វើការហាមឃាត់មិនឱ្យដំណើរការផងដែរ ។ ដោយថ្មីៗនេះ លោក Paing Takhon ត្រូវបានគេធ្វើការដោះលែងមុនពេលកំណត់ កាលពីថ្ងៃទី 02 ខែមិនា ឆ្នាំ 2022 ។
យ៉ាងណាមិញបន្ទាប់ពីរងទុក្ខទោសនៅក្នុងពន្ធធនាគារអស់ពេលជិត 2 ឆ្នាំ រាងកាយរបស់លោកមានសភាពស្គមស្គាំងជាខ្លាំងសឹងតែមើលមិនស្គាល់នោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយកាលពីពេលថ្មីៗនះ លោក Paing Takhon បានធ្វើការបង្ហោះរូបភាពរបស់គាត់នៅលើបណ្ដាញសង្គម ហ្វេសប៊ុក និង Instagram ជាមួយនឹងរូបរាងដ៏សង្ហារ នឹងពុកមាត់ដុះរុយៗរបស់គាត់ផងដែរ។
ហើយថ្មីៗនេះ (ថ្ងៃទី 24 ខែមីនា ឆ្នាំ 2022) នៅលើ Facebook លោក Paing Takhon បានបង្ហោះរូបថតនៅក្នុងឈុតសម្លៀកបំពាក់ដ៏ក្រហមឆ្អិនឆ្អៅ ជាមួយនឹងការតុបតែងខ្លួនដែលលំអទៅដោយ គ្រឿងអលង្ការ នាឡិកាដៃ ចិញ្ចៀនពេជ្រភ្លឺចែងចាំង ដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ ក្រោយពីឃើញបែបនេះ មហាជនដែលជាហ្វេនៗនាំគ្នាចូលខមិនលើកទឹកចិត្ដ និងធ្វើការសរសើរលោកគ្រប់ៗគ្នា ថាលោកនៅតែមានភាពសង្ហារដូចមុនអញ្ចឹង ។