Aum Patcharapa បានធ្វើដំណើរទៅចូលរួមកម្មវិធីសម្ពោធនូវខ្សែភាពយន្ដរឿងភាគមួយ ក្នុងនាមជាពិធីករ ក្រោយបញ្ចប់ការងារលើឆាក ។ ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនបានធ្វើការសម្ភាសន៍រូបនាង ក្រោយពីមហាជនជាច្រើនបានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ហេតុអ្វីបានជានាងនិងគូរស្នេហ៍លោក 'Pok' Prathanwong មិនមាននូវរូបថតជាមួយគ្នានៅលើ Instagram ទាល់តែសោះ?

ដោយនៅក្នុងនោះ Aum បានបង្ហើបថា “ជាការពិត ពួកយើងទាំងពីរពិតជាកម្របានជួបមុខគ្នាណាស់ មួយរយៈចុងក្រោយនេះ ព្រោះតែមិត្ដប្រុសរបស់នាងបានចូលរួមនៅក្នុងពិធីមង្គលការមួយ ដោយគាត់បានឆ្លងនូវជំងឺកូវីដ ១៩ ដែលតម្រូវឱ្យពួកគេទាំងពីរត្រូវនៅឆ្ងាយពីគ្នា ដោយមកទល់ពេលនេះ យើងខានបានជួបគ្នាអស់រយៈពេល ១៤ថ្ងៃមកហើយ ចាប់តាំងពីខែកុម្ភៈ ប៉ុន្ដែទោះជាយ៉ាងណាយើងទាំងពីរតែងតែធ្វើការឆាតតាម Line និងធ្វើការលេងហ្គេមជាមួយគ្នា ។

នាងបានបញ្ជាក់ថា នៅក្នុងស្ថានភាពកូវីដ១៩ គឺនាងមិនអាចចេញទៅធ្វើការអស់រយះពេល ២ ឆ្នាំ ដោយនាងនៅតែផ្ទះតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យថវិការរបស់នាងកាន់តែអស់ ដូច្នេះនាពេលនេះនាងត្រូវតែចេញមកធ្វើការទាំងប្រថុយប្រថាន បើទោះបីជាពេលនេះ ជំងឺកូវីដ១៩ នៅក្នុងប្រទេសមិនទាន់មានសភាពធូរស្បើយនៅឡើយ ម្យ៉ាងនាងមិនចង់នៅផ្ទះយូរនោះឡើយ។


