ភ្នំពេញ ៖ ប្រិយមិត្តប្រហែលជាបានស្គាល់ គ្រូតឿ រួចមកហើយ គាត់គឺជាអ្នកបង្កើតវិដេអូរកលុយតាមអនឡាញមួយរូបដែលមានភាពល្បីល្បាញខ្លាំង លោកត្រូវបានមហាជណស្គាល់តាមរយៈវិដេអូកំប្លែងប្លែកៗដែលក្រុមលោកបានបង្កើត ហើយវិដេអូរបស់លោក គ្រូតឿ រូបនេះគឺសុទ្ធតែទទួលបានការចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។
យ៉ាងណាមិញសូមរំលឹកផងដែរថានៅកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅម្សិលមិញនេះលោក គ្រូតឿ រូបនេះជាមួយនិងក្រុមរបស់លោកត្រូវបាន សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កម្ពស់នៅប៉ុស្តិរដ្ឋបាល ឃុំវិហារសួគ៌ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យាក្រោយក្រុមគ្រូតឿបាននាំគ្នាថតវិដេអូ ហូបលាកមគោ ។
ដោយឡែកបើទោះបីជាមើលទៅក្រុមរបស់គ្រូតឿ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កម្ពស់ពិតមែនប៉ុន្តែបើយើងបានដឹងពីចំណូលរបស់ក្រុមគ្រូតឿទើបយើងញាក់សាច់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្រុមរបស់លោកបានរកចំណូលពីការថតវិដេអូនេះបានចំនួន ជាង ២ មុឺនដុល្លារហើយ នេះបើយោងតាមការបង្ហើបពីក្រុមគ្រូតឿផ្ទាល់តែម្តង ៕
សូមទស្សនារូបភាពខាងក្រោម៖