ជាស្រីដូចគ្នាបានយល់ ! ក្រោយឃើញប្រពន្ធ អេតមីន ជីងចក់ ជួបបញ្ហាគ្រួសារដូចខ្លួនដែរ ស្រាប់តែអ្នកស្រី ទ្រី ដាណា បានត្រឹមពោលពាក្យបែបនេះថា…
ហ្វេសប៊ុក ៖ ថ្មីៗនេះប្រពន្ធរបស់ អេតមីន ជីងចក់ បានទាន់ស្វាមីរបស់ខ្លួនកំពុងតែឆាតទាក់ទងគ្នាជាមួយនិងស្រីផ្សេង ធ្វើឲ្យអ្នកនាងពិបាកទទួលយកខ្លាំងណាស់ និងមានអារម្មណ៍ឈឺចិត្តខ្លាំងដែលស្វាមីធ្វើបែបនេះដាក់ខ្លួន ។
ក្រោយពេលជួបរឿងបែបនេះហើយ ភរិយាអេតមីន ជីងចក់ បានសម្រេចចិត្តធ្វើការលែងលះគ្នាជាមួយនិងស្វាមីហើយ ដោយសារតែស្វាមីរបស់អ្នកនាង មិនចូលខ្លួនមកដោះស្រាយចំពោះរឿងមួយនេះនោះទេ នេះបើយោងតាមការបញ្ជាក់របស់ភរិយា អេតមីន ជីងចក់ នៅលើបណ្តាញសង្គមនៅកាលពីពេលថ្មីៗនេះផងដែរ ។
ក្រោយឃើញបែបនេះអ្នកស្រី ទ្រី ដាណា ដែលធ្លាប់ឆ្លងកាត់និងជួបរឿងមួយនេះដែរ បានត្រឹមផ្ញើរសារទៅកាន់ប្រពន្ធអេតមីន ជីងចក់ ឲ្យមានការរឹងមាំឡើងនិងថែសុខភាពឲ្យបានល្អ ព្រោះអ្នកស្រីមិនអាចបញ្ចេញមតិយោបល់នៅក្នុងរឿងគ្រួសាររបស់គេឡើយ ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖
![](/wp-content/uploads/2022/4/27/media/large/214209/Heang-photo-46.jpg?1651042099)
![](/wp-content/uploads/2022/4/27/media/large/214208/Heang-photo-47.jpg?1651042098)
![](/wp-content/uploads/2022/4/27/media/large/214210/Heang-photo-48.jpg?1651042100)
![](/wp-content/uploads/2022/4/27/media/large/214211/Heang-photo-49.jpg?1651042100)
![](/wp-content/uploads/2022/4/27/media/large/214212/Heang-photo-50.jpg?1651042101)
![](/wp-content/uploads/2022/4/27/media/large/214213/Heang-photo-51.jpg?1651042101)
![](/wp-content/uploads/2022/4/27/media/large/214215/Heang-photo-52.jpg?1651042102)
![](/wp-content/uploads/2022/4/27/media/large/214214/Heang-photo-45.jpg?1651042102)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។