បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានThe Mirrior ដែលទទួលបានពី សារព័ត៌មាន UKrain Media កំពុងតែធ្វើការបង្ហាញពីអ្នកស្រី Angelina Jolie និងអ្នករួមដំណើររបស់នាងត្រូវបានគេបញ្ជូនទៅកាន់កន្លែងសុវត្ថិភាព យ៉ាងប្រញាប់ប្រញាល់ចេញពីហាងកាហ្វេមួយកន្លែង ដែលជាពេលកំពុងមានការ ទ ម្លា ក់ គ្រា ប់ បែ ក ក្នុងពេលដែលនាងធ្វើដំណើរទៅកាន់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។
តារាស្រីរូបនេះត្រូវបានគេថតបានយ៉ាងលឿនដើរចេញទៅកន្លែងសុវត្ថិភាព កំឡុងពេលដែលនាងធ្វើការសន្ទនាជាមួយនឹងអ្នកគាំទ្រ ខណៈសំឡេងស៊ីរ៉ែនវាយ ប្រ ហា រតាមអាកាសបានបន្លឺឡើងនៅខាងក្រោយ។ នៅចំណុចមួយនៅក្នុងវីដេអូ សមាជិកម្នាក់ក្នុងក្រុមរបស់នាងបានងាកទៅរកកាមេរ៉ា ហើយប្រាប់អ្នកគាំទ្រដែលកំពុងថតថា "សូមមេត្តាកុំបន្តថតទៀត"។
នៅពេលសួរដោយអ្នកកាសែត នាងបានងាកទៅកាមេរ៉ាបន្ដិច រួចធ្វើការនិយាយថានាង "មិនអីទេ" ។ កាលដែលតារាស្រីរូបនេះ ធ្វើដំណើរមកកាន់ប្រទេសអ៊ុយក្រែន ក្នុងនាមជាបេសកជនពិសេសសម្រាប់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) អស់រយៈពេលជាច្រើនឆ្នាំក្នុងនាមជាអ្នកតំណាងរបស់អង្គការមួយនេះ ។ ទីក្រុង Lviv មានចម្ងាយប្រហែល 80 គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ ហើយត្រូវបានរងការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សូមទស្សនាវីដេអូខាងក្រោម៖