មកដល់ថ្ងៃនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានមកដល់សប្តាហ៍ទី៣ហើយ ដោយក្នុងនោះក៏មានបេក្ខជន បេក្ខនារីជាច្រើនបានចូលមកបង្ហាញសមត្ថភាព និង ដើម្បីទទួលបានជ័យលាភី ក្លាយទៅជាម្ចាស់ពាន នៅរដូវកាលទី៤នេះ។
នៅក្នុងវគ្គ Judge Audition សប្ដាហ៍ទី ៣ នេះផងដែរ គេសង្កេតឃើញ មានបេក្ខជន និងបេក្ខនារីជាច្រើន បានចេញមកបង្ហាញពីសមត្ថភាពចម្រៀង ដ៏ដូចជាទេពកោសល្យផ្សេងៗដែលខ្លួនមាន ទៅកាន់ គណៈកម្មការទាំង៤នាក់ ឲ្យបានឃើញ និង ដាក់ពិន្ទុកទៅកាន់បេក្ខជននីមួយៗផងដែរ។
ដោយឡែកនៅក្នុងសប្តាហ៍នេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺមានវត្តមានរបស់បេក្ខនារីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាជ័យលាភី លំដាប់រង២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ២០២១ កូនខ្មែរកាត់ ចិន អាមេរិក នោះគឺកញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ មានវ័យ២១ឆ្នាំ ដែលកញ្ញា ក៏បានចូលរួមប្រឡងចម្រៀងលំដាប់ពិភពលោកផងដែរ។
ឡើងមកប្រឡងក្នុងសប្តាហ៍នេះ កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា «Flashlight» យកធ្វើការបកស្រាយ ។ នៅមុនពេលឈានដល់ការបកស្រាយបទចម្រៀង កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ បានប្រាប់ឲ្យគណៈកម្មការទាំងបួន ក៏ដូចជាមហាជន បានជ្រាបថា កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ គឺជាកូនស្រីរបស់ អ្នកស្រី ណឹប កេសី ហើយលោកឪពុក ជាអ្នកធ្វើការនៅ Nasa ដែលដំណឹងនេះពិតជាធ្វើឲ្យមហាជន ដឹងហើយពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទាប់ពីបានសាកសួរពីជីវប្រវត្តិរបស់ កញ្ញា ស៊ីម ម៉ាការ៉េត ពេជ្រចរណៃ រួចរាល់នោះ ក៏ជាពេលដែលកញ្ញា ធ្វើការបកស្រាយចម្រៀង «Flashlight» ។ ក្នុងនោះ កញ្ញា ពិតជាធ្វើបានល្អខ្លាំងណាស់ រហូតទទួលបានការកោតសរសើរ និង ទទួលបាន Yes ដល់ទៅបួន និងអាចបន្តទៅវគ្គជាបន្តទៀតបាន។
បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖