អីយ៉ា! ធ្លាប់ជា Trainee នៅកូរ៉េ សម្បត្តិសក្កដា ចូលប្រឡង Cambodian Idol បង្ហាញសមត្ថភាពច្រើនមិនធម្មតា…មានវិដេអូ
sithaback
-

ងាកមកចាប់អារម្មណ៍ចំពោះបេក្ខជនម្នាក់នេះវិញ ក៏មិនធម្មតាដែរ ប្អូនប្រុស មានឈ្មោះថា វ៉ៃ សម្បត្តិសក្កដា អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលមានទេពកោសល្យខ្ពស់គួរឲ្យកត់សំគាល់ ដោយប្អូនធ្លាប់ជាអ្នកហ្វឹកហាត់ K-Pop នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែដោយសារតែបញ្ហាផ្លូវចិ ត្ត ទើបម្តាយប្អូនប្រុស បានឲ្យលោកមកនៅខ្មែរវិញ។

បេក្ខជន សម្បត្តិសក្កដា បានធ្វើឲ្យមហាជន ទៅលើក្បាច់រាំ និង ទេពកោសល្យអាចបកស្រាយជាភាសាបរទេសបានយ៉ាងល្អ ។សម្បត្តិសក្កដា គឺជាបេក្ខជន​ម្នាក់ អាចនិយាយបានថា ជាបេក្ខកម្រ ព្រោះតែលោក អាចបកស្រាយបានជាច្រើនភាសា ហើយក៏បានរាំបានយ៉ាងល្អថែមទៀតផង។

ជាក់ស្តែងនៅក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោកវិញ សម្បត្តិសក្កដា អាចនិយាយថា លោកគឺជាបេក្ខជន​ម្នាក់ ដែលមានសមត្ថភាព និង ទេពកោសល្យខ្ពស់ ។ នៅក្នុងការប្រកួតនេះផងដែរ សម្បត្តិសក្កដា ច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា "Someone You Loved" ។

ជាលទ្ធផល វ៉ៃ សម្បត្តិសក្កដា ទទួលបានYes ដល់ទៅ ៤ ពីគណៈកម្មការ និងបានបន្តទៅកាន់វគ្គជាបន្តទៀត ធ្វើឲ្យអ្នកគាំទ្រ និង មហាជន ពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយយ៉ាងខ្លាំង ៕

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖