លោក ឧកញ៉ា​​ ទៀ វិចិត្រ៖ មនុស្សស្មោះត្រង់ និយាយអី្វក៏ដោយក៏នៅតែខុ ស តែមនុស្សមានល្បិ ច ពុ តត្បុ តវិញ និយាយខុសក៏ប្រែក្លាយទៅជាត្រូវបានដែរ
sithaback
-

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនប្រាកដជាបានស្គាល់រួចមកហើយនូវ វត្តមានរបស់លោកឧកញ៉ា ចិត្តធម៏ ដែលចូលចិត្តជួយដល់ជនទីទាល់ក្រ និងចូលចិត្តជួយទិញបន្លែផ្លែឈើ តាមផ្លូវ ដែលមានលោកយាយ លោកតា ឬ ក្មេងៗលក់ ។ ទឹកចិត្ត និងក្តីមេត្តា របស់លោក ឧកញ៉ា ទៀ វិចិត្រ ពិតជាប្រពៃលើសលុប ដោយរូបបានចំណាយថវិកាផ្ទាល់ជួយដល់ចាស់ជរា ឬ ជនពិការ នាពេលកន្លងមក។

ទង្វើរដ៏ល្អនេះ ទើបធ្វើឲ្យមហាជន និងបងប្អូនតាមបណ្តាញសង្គម ទោះបីជាដែលស្គាល់រូបលោកច្បាស់ ឬ មានអ្នកខ្លះបានស្គាល់រូបលោកហើយ ក៏មានការពេញចិត្ត ពេញថ្លើ  ម ចំពោះការប្រើបេះដូង​មកជួយដល់ជនទន់ខ្សោយ ដែលកំពុងតែជួបនូវការលំបាកនានា។

លោកឧកញ៉ាទៀ វិចិត្រ ធ្លាប់បានបង្ហោះពីសកម្មភាពជាច្រើន ទាំងកាយជួយយកអាសារ ការជួយដោះស្រាយបញ្ហាបងប្អូនជួបនូវការលំបាក នៅឯសមុទ្រ ។ រាល់ការលំបាកដែលលោកបានឃើញ គឺលោកឧកញ៉ា​ចិត្តធម៏ ទៀ វិចិត្រ មិនដែលរុញរា នឹងការធ្វើនោះទេ ដើម្បីចង់ឃើញបងប្អូនមានក្តីសុខ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ពេលដែលបានឃើញសារនោះ។ នៅក្នុងសារដែលលោកឧកញ៉ា បានធ្វើការបង្ហោះនោះ បាននិយាយថា "មនុស្សស្មោះត្រង់ និយាយអី្វក៏ដោយក៏នៅតែខុស មនុស្សមានល្បិ ច ពុ តត្បុ ត និយាយខុសក៏ប្រែក្លាយទៅជាត្រូវបានដែរ…"។