ជីវិតគ្រួសាររបស់តារាចម្រៀងប្រុសលោក កែវ វាសនា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ដោយមានពុកម៉ែ បងប្អូនជាច្រើនបានស្គាល់រូបលោក តាមរយៈបទចម្រៀង ពិរោះៗរណ្តំ ដោយគ្រប់បទចម្រៀងរបស់លោក បានបំពេរអារម្មណ៍អ្នកស្តាប់ ឲ្យលង់ទៅតាមសំលេងដ៏ក្រអួនក្រអៅ របស់លោក។
ក្រោយពេលសាងកេរ្តិ៍ឈ្មោះល្បីរន្ធឺហើយនោះ តារាចម្រៀងប្រុសរូបនេះ ក៏បានងាកមកចាប់ដៃ សាងគ្រួសារជាមួយនារីម្នាក់ ដែលអាចនិយាយបានថា ជាស្រីស្អាតប្រចាំភូមិ នោះ គឺអ្នកនាង លឹម សុគន្ធធារី ដែលត្រូវជាភរិយារបស់តារាចម្រៀង លោក កែវ វាសនា សព្វថ្ងៃនេះ។
បើងាកមើលពីជីវិតឯកជនរបស់លោក កែវ វាសនា និងក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះ គឺមានភាពសុខសាន្ត និងសប្បាយរីករាយណាស់ និងជីវិតមួយនេះ ដោយក្រុមគ្រួសារមួយនេះ មានអ្វីគ្រប់យ៉ាងទោះបីជាមិនមានសម្បូរសប្បាយដូចគ្រួសារអភិជន តែសម្រាប់ពួកគាត់គឺគ្រប់គ្នាហើយ ការប្រើជីវិតសាមញ្ញៗ ជាអ្វីដែលខ្លួនប៉ងប្រាថ្នា។
រាល់ថ្ងៃនេះ តារាចម្រៀង កែវ វាសនា បានបំពេញតួនាទីជាឪពុកល្អ ស្វាមីល្អ ដោយជួយសម្រាលទុក្ខលំបាកភរិយា បានខ្លះទោះបីជាមិនបានច្រើន តែក៏អាចជួយក្នុងនាមជាឪពុកម្នាក់ មើលថែកូនៗ និងផ្តល់ភាពកក់ក្តៅដល់គ្រួសារ មួយនេះ ឲ្យរស់នៅក្នុងភាពកក់ក្តៅ និងស្នាមញញឹម។
ដោយឡែកបើកយើងទៅមើលពីសកម្មភាពរបស់លោកកែវ វាសនា ជាមួយកូនៗវិញ គឺលោកជាឪពុកម្នាក់ ដ៏ល្អ មើលថែរក្សា យកចិត្តទុកដាក់ រៀបចំរបៀបរៀបរយឲ្យកូន មុនទៅ ឬនៅក្នុងផ្ទះ សាកសមជាឪពុកល្អមែនទែន ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង លឹម សុគន្ធធារី ដែលត្រូវជាភរិយារបស់លោក កែវ វាសនា ក៏បានបង្ហោះសារថា "បងមិនមែនជាអ្នកព ពោះកូនទេ តែបងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រពន្ធកូនបាន ការបង្ហាញមួយផ្នែកតូចគ្រាន់ទុកអោយកូនៗមើលពេលធំឡើង"៕