ដំណើរកម្សាន្តទៅកាន់ប្រទេសឥណ្ឌូនេស៊ី របស់ តារាស្រី Ploy Chermarn គឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់នាង ផងដែរ ដោយនៅក្នុងដំណើរកម្សាន្ដមួយនោះ នាងបានធ្វើដំណើរកម្សាន្ដជាមួយមិត្ដភិក្ដរបស់នាងជាច្រើននាក់ ដោយនៅក្នុងនោះពួកគេបានទៅធ្វើការឡើងភ្នំ ការទៅលេងសមុទ្រ ជាពិសេសគឺការចូលសំបុករបស់ សត្វ Komodo dragons (សត្វត្រកួត) ដែលជាសត្វ សា ហា វ បំផុតមួយ និងសម្បូរច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
![](/wp-content/uploads/2022/6/13/media/large/231595/gfyunjhgyu.jpg?1655094963)
![](/wp-content/uploads/2022/6/13/media/large/231594/asf.jpg?1655094963)
![](/wp-content/uploads/2022/6/13/media/large/231592/fyt.jpg?1655094963)
![](/wp-content/uploads/2022/6/13/media/large/231593/ftyf7.jpg?1655094963)
ដោយកាលថ្មីៗនេះ (ថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2022) Ploy Chermarn បានបង្ហោះរូបភាពបង្ហាញពីភាពក្លាហានរបស់នាង ថតរូបជាមួយសត្វនាគ Komodo ដ៏មានទំហំធំ រួមជាមួយនឹងការបង្ហាញក្បាច់ដ៏ឡូយ និងនៅពីក្រោយឆាកនៃការថតនោះ គឺនាងបានឡើងទៅលើចុងឈើធ្វើការថតពីលើមកវិញ ខណៈមិត្ដភិក្ដរបស់នាងម្នាក់កំពុងតែនៅកៀកនឹងសត្វ Komodo dragons។
![](/wp-content/uploads/2022/6/13/media/large/231596/gyd.jpg?1655094978)
![](/wp-content/uploads/2022/6/13/media/large/231598/gy.jpg?1655094978)
![](/wp-content/uploads/2022/6/13/media/large/231599/iu.jpg?1655094978)
![](/wp-content/uploads/2022/6/13/media/large/231597/hjh.jpg?1655094978)
ដោយនៅក្នុងនោះ មិត្ដរបស់ Ploy ម្នាក់ឈ្មោះ Sao Ploy បង្ហោះថា...”Komodo dragon កា ច សា ហា វ ខាំ ពិតៗ ស្លា.ប់ ពិតៗ ប្រយ័ត្នកុំធ្វេសប្រហែសឱ្យសោះ ព្រោះ Komodo នៅទីនេះធំៗណាស់ ហើយវាមានអាយុរហូតដល់ 25 ឆ្នាំ ឯណោះ ពោលគឺមានទំហំធំៗណាស់។
![](/wp-content/uploads/2022/6/13/media/large/231600/iutuyt.jpg?1655095002)
![](/wp-content/uploads/2022/6/13/media/large/231603/jguy.jpg?1655095002)
![](/wp-content/uploads/2022/6/13/media/large/231601/jgyg.jpg?1655095002)
![](/wp-content/uploads/2022/6/13/media/large/231602/jhff.jpg?1655095002)
ក្រោយពីឃើញកាយវិការរបស់ Ploy ដូច្នេះ មហាជននាំគ្នាខមិនថា Ploy ក្លាហានណាស់ដែលហ៊ានទៅកន្លែងដែលមានសត្វសហាវបែបនេះ ជាពិសេសក៏មានការអស់សំណើចមិនស្ទើរផងដែរចំពោះកាយវិការបស់នាងនៅលើដើមឈើមួយនោះ នៅក្នុងការថតសត្វត្រកួត។
![](/wp-content/uploads/2022/6/13/media/large/231604/jhhj.jpg?1655095022)
![](/wp-content/uploads/2022/6/13/media/large/231608/jug.jpg?1655095022)
![](/wp-content/uploads/2022/6/13/media/large/231606/kiy.jpg?1655095022)
![](/wp-content/uploads/2022/6/13/media/large/231607/t87.jpg?1655095022)
![](/wp-content/uploads/2022/6/13/media/large/231605/jhg.jpg?1655095022)
![](/wp-content/uploads/2022/6/13/media/large/231609/jhiu.jpg?1655095022)
![](/wp-content/uploads/2022/6/13/media/large/231610/tt.jpg?1655095022)