«លើសពីពានរង្វាន់» អ្នកស្នេហាកីឡាបាល់ទាត់កម្ពុជាទទួលបានឱកាសដ៏កម្រ ដើម្បីទទួលបទពិសោធន៍ពីព្រឹត្តិការណ៍ FIFA World Cup™ Trophy Tour នំាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា
សីហា
-

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ -- អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជារាប់ពាន់នាក់បាននាំគ្នាមកទទួលយកបទពិសោធន៍អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុមហ៊ុន កូកា-កូឡា។ អ្នកចូលរួមពោរពេញទៅដោយក្តីរំភើប នៅពេលដែលពួកគេចូលរួមអបអរក្ដីស្រឡាញ់រួមគ្នាគេចំពោះកីឡា និងមិត្តភាពរបស់ពួកគេ។

រាត្រីដ៏គួរឲ្យចងចាំសម្រាប់អ្នកសេ្នហាកីឡាបាល់ទាត់

នៅរសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ អ្នកគាំទ្រកីឡាបាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរនៅខាងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយរង់ចាំយ៉ាងអន្ទះសារនូវឱកាសដ៏កម្របំផុតមួយក្នុងឆាកជីវិត ដើម្បីទស្សនាពានបាល់ទាត់ពិភពលោកដើម។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដោយនាំយកពានដើមមកបង្ហាញជូនទស្សនាដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រកីឡា។

អ្នកចូលរួមម្នាក់ម្នាក់ឈ្មោះ ខៃ ចន្ធូ ដែលធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីរង់ចាំនៅខាងក្រៅកីឡដ្ឋាន បានថ្លែងថា៖ «ខ្ញុំមិនអាចទប់អារម្មណ៍រំភើបរបស់ខ្ញុំនៅពេលនេះបានទេ។ ខ្ញុំមានមិត្តពីរនាក់ដែលពួកគេក៏បានមកចូលរួមផងដែរ។ ពួកយើងទាំងអស់គ្នាបានមើលកាប្រកួតបាល់ទាត់ជាមួយគ្នាតាំងពីយើងនៅក្មេងៗម្លេះ។ នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយក្នុងឆាកជីវិតរបស់យើង។»

ព្រឹត្តិការណ៍ដ៏ពិសេសនេះបានចាប់ផ្តើមជាមួយនឹងការសម្តែងស្វាគមន៍ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរា ដែលបង្កើតបរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ខ្សែរការពារ ធារី ចាន់ថាប៊ីន និង អ្នកចាំទីជម្រើសជាតិ លោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រកីឡាបាល់ទាត់នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូលរួមទស្សនាពានបាល់ទាត់ពិភពលោកដើមមួយនេះ។

នៅម៉ោង ៣រសៀល ពេលវេលាដែលទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់ ហើយអ្នកគាំទ្រដែលមានសំណាង ២ពាននាក់ អាចចូលទៅជិតពានដែលប្រទេសនីមួយៗចង់បានបំផុតក្នុងពិភពលោក។ ជានិមិត្តរូបនៃកីឡាបាល់ទាត់ ពានបាល់ទាត់ពិភពលោកដើមបង្កបទៅដោយភាពជោគជ័យ និងមោទនភាព ដោយមានតែកីឡាករឆ្នើមៗបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់បានកាន់ពាននេះនិងមានប្រវត្តិជាច្រើនទសវត្សរ៍នៅក្នុងប្រវត្តិសាស្ត្រកីឡា។ ការមានឱកាសបានឃើញនិមិត្តរូបកីឡាដ៏ល្បីជិតបំផុតបែបនេះ គឺក្ដីជាសុបិនពិតសម្រាប់អ្នកគាំទ្របាល់ទាត់គ្រប់រូបនៅទូទាំងពិភពលោក។

យុវសិស្សអាយុ ១៦ឆ្នាំម្នាក់ឈ្មោះ ឡុង ប៊ុនរឿន ដែលជាប្រធានក្រុមបាល់ទាត់នៅវិទ្យាល័យមួយ បាននិយាយថា៖ «ខ្ញុំបានឃើញពាននេះច្រើនដងរួចមកហើយតាមទូរទស្សន៍។ វាពិតជាអស្ចារ្យណាស់ក្នុងការឃើញពានពិតនេះដោយភ្នែកផ្ទាល់របស់ខ្ញុំ។ វាជាបំណែកនៃប្រវត្តិសាស្ត្របាល់ទាត់ ខ្ញុំក៏មិនអាចរកពាក្យមកពណ៌នាពីអារម្មណ៍របស់ខ្ញុំឱ្យត្រូវទេ។ វាបានជំរុញចំណង់ចំណូលចិត្តឲ្យកាន់តែស្រឡាញ់កីឡាបាល់ទាត់»។ ដោយបានឃើញពានផ្ទាល់ភ្នែក អ្នកចូលរួមដែលមានសំណាងទាំងអស់ក៏មានឱកាសថតរូបផ្លូវការដោយឈរនៅក្បែរពានដើមផងដែរ។ អ្នកគាំទ្រជាច្រើនបានចែករំលែកបទពិសោធលើបណ្ដាញសង្គម ដើម្បីបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនជាមួយអ្នកដទៃ។

ហាសថេក (hashtag) #BelievingIsMagic #TrophyTour #CocaColaKH បានប្រមូលផ្តុំការជជែក និងការចែករំលែកអំពីព្រឹតិ្តការណន៍នេះរាប់ពាន់សារនៅលើ Facebook ជាថ្មីម្តងទៀត បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះកីឡាបាល់ទាត់។ ចំណងជើងមួយសរសេរថា៖ «សុបិនរបស់ខ្ញុំបានក្លាយជាការពិត! ពានបាល់ទាត់ពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ។ ការចងចាំដែលមិនអាចបំភ្លេចបាន! រកបានមិត្តភក្តិថ្មីល្អៗមួយចំនួនផងដែរ គឺថា សប្បាយចិត្តណាស់!»។

ការកំណត់ស្តង់ដារថ្មីសម្រាប់ព្រឹត្តិការណ៍ផ្តល់បទពិសោធន៍

ទោះបីអ្នកមានសំណាងចូលរួមត្រឹមតែ ២ពាន់នាក់មានសិទ្ធិផ្តាច់មុខថតរូបជាមួយពានដើមក៏ដោយ ក៏អ្នកគាំទ្រដទៃទៀតក៏មិនទាន់ខកចិត្តនៅឡើយដែរ។ ការប្រគុំតន្ត្រីដែលបានរៀបចំធ្វើឡើងបន្ទាប់ពីការបើកបង្ហាញពាន បានបើកស្វាគមន៍សាធារណជនទូទៅជាមួយនឹងការសម្ដែងពី DJ និងសិល្បករសិល្បការនីក្នុងស្រុកល្បីៗផងដែរដូចជា លោក ឡាយ ប៊ុនឡេង និង កញ្ញា Mina ជាដើម។

ពោពេញដោយភាពរំជើបរំជួលនៅពាសពេញពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលពលរដ្ឋកម្ពុជា បានចូលរួមក្នុងសកម្មភាពដទៃទៀតដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដូចជាការថតរូបជាមួយអេក្រង់ពណ៌បៃតង សាលកិត្តិនាមរបស់ក្រុមហ៊ុន កូកា-កូឡា និងមានហ្គេមជាច្រើនទៀតដោយមាន ឱកាសឈ្នះរង្វាន់ផងដែរ។ អាហារនិងអាហារសម្រន់ជាច្រើនមានលក់នៅស្តង់លក់ចំណីអាហា ក៏ដូចជាភេសជ្ជៈត្រជាក់ស្រស់ស្រាយនៅទីតាំងបញ្ជរលក់របស់ កូកា-កូឡា ផងដែរ។

ការដាក់បង្ហាញពានបាល់ទាត់ពិភពលោកបានបញ្ចប់នៅពេលរសៀល ប៉ុន្តែអ្នកចូលរួមរាប់ពាន់នាក់បានបន្តលេងកម្សាន្តនៅពហុកីឡដ្ឋានមរតកតេជោរហូតដល់យប់ជ្រៅ ដើម្បីរីករាយជាមួយការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ ចំណីអាហារ និង ភេសជ្ជៈនានា ហើយក៏ចូលរួមលេងហ្គេមផ្សងសំណាងផងដែរ។ អ្នកស្រលាញ់កីឡាបាល់ទាត់ យូរឆ្នាំមកហើយម្នាក់ឈ្មោះ បែន ពុទ្ធីរិទ្ធ បានយកកូនប្រុសអាយុ ៥ឆ្នាំម្នាក់ ទៅចូលរួមព្រឹត្តិការណ៍នោះបានចែករំលែកបទពិសោធន៍ថា៖ «ទោះបីខ្ញុំមិនមានសំណាងបានថតរូបជាមួយពានក៏ដោយ ក៏ខ្ញុំបានសប្បាយរីករាយជាមួយកូនរបស់ខ្ញុំដែរ។ វាមិនញឹកញាប់ទេដែលយើងអាចទទួលបានភាពរីករាយនៅក្នុងបរិយាកាសពិធី អបអរបែបនេះ។ កូនប្រុសខ្ញុំច្បាស់ជាធំឡើងក្លាយជាអ្នកគាំទ្របាល់ទាត់មិនខាន!»។ អ្នកទស្សនាជាច្រើនផ្សេងទៀតបានចែករំលែកអារម្មណ៍ស្រដៀងៗគ្នានេះដែរ រួមជាមួយនឹងក្តីសង្ឃឹមថា កម្ពុជានឹងស្ថិតក្នុងបញ្ជីសម្រាប់ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” ឆ្នាំ ២០២៦ ម្ដងទៀតផងដែរ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់កម្មវិធីកីឡាដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រៅពីនាំយកពាន ជានិមិត្តរូបបាល់ទាត់ដល់អ្នកគាំទ្រនៅកម្ពុជា ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភលោកនេះ “FIFA World Cup™ Trophy Tour” ក៏បានផ្តល់ទម្រង់ថ្មីៗនៃសកម្មភាពអតិថិជន និងបង្កើតឱកាសពិសេសសម្រាប់ ពលរដ្ឋក្នុងស្រុកដើម្បីទទួលបានភាពរីករាយ ផ្សារភ្ជាប់ទំនាក់ទំនង និងអបអរសាទរការប្រកួតដ៏អស្ចារ្យជាមួយគ្នា៕