តារាសម្តែងជើងចាស់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ទូទាំងប្រទេស អ្នកនាង សឿ សុធារ៉ា ធ្លាប់មានជីវិតមួយដែលគ្រប់គ្នា ប្រាថ្នាចង់បាន ក្រោយពេលរៀបការជាមួយអតីតស្វាមី លោក សាពូ មីដាដា តែជីវិតមួយនេះហាក់មិនសម ប្រកប ដោយសារមួយរយៈពេលប៉ុន្មានខែមកនេះ អ្នកនាង ក៏បានប្រកាសលែ ង លះគ្នាចប់សព្វគ្រប់ហើយ។



អ្នកនាង សឿ សុធារ៉ា បានប្រកាសលែងមានទំនាក់ទំនងជាមួយអតីតស្វាមី លោកសាពូ មីដាដា តាំងពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ មក ។ ដំណឹងនៃការប្រកាសការលែ ង លះ នេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាពេលកន្លងមក ធ្លាប់តែឃើញអ្នកទាំងពីរនាក់ ផ្អែមល្ហែម និងស្អិតរមួតនឹងគ្នា មិននឹកស្មានថា បែរជាមានរឿងនេះកើតឡើងឡើយ។




ដោយឡែកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ស្រាប់តែអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារហាក់មានបញ្ហាអ្វីមួយកើតឡើង ។ អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមថា "ឆាកជីវិតខ្ញុំរាល់ថ្ងៃនេះប្រៀបបីដូចជាកូនបាល់ដែលគេច ង់ ទា ត់លេងតាមចិត្តចង់ ឆ្ងល់ណាស់ខ្ញុំក្រ ទេ តែគេប្រាថ្នាទាត់លេងខ្លាំង ឆ្ងល់"។












