ដាក់ខ្លួនណាស់ ! Sri Rita មានងារជាកូនប្រសារស្រី សេដ្ឋីប្រាក់វាល់លាន បែរជាធ្វើខ្លួនសាមញ្ញ ហូបអាហារតាមចិញ្ចើមផ្លូវទៅវិញ
Sophea
-

តារាសម្ដែងស្រីថៃ កូនកាត់ដែលមានសម្រស់ដ៏ស្រស់ស្អាតនាង Rita-Sririta Narongdej ត្រូវបានមហាជនមើលឃើញថាគឺជាតារាស្រីមួយរូបដែលរស់នៅក្នុងជីវភាពសាមញ្ញជាទីបំផុត មិនតែប៉ុណ្ណោះតារាស្រីរូបនេះថែមទាំងជាប្រពន្ធ និងម្ដាយដ៏ល្អរបស់កូនប្រុសនាង Nong Kanin ផងដែរ។ 

តារាស្រី Sri rita  ត្រូវបានគេដឹងថានាងគឺជាកូនប្រសារស្រីរបស់កូនប្រុសសេដ្ឋីប្រាក់ពាន់លានមួយរូប និងជាភរិយាសំណព្វចិត្ដរបស់លោក Korn Narongdej ។ ប៉ុន្ដែបែរជាមកធ្វើខ្លួនសាមញ្ញៗ ដោយមិនមានការវាយឬកក្រអើតក្រអម សំញែងទ្រព្យសម្បត្ដិនោះឡើយ ដែលប្រការនេះហើយ ធ្វើឱ្យមហាជននាំគ្នាស្រលាញ់និងចូលចិត្ដនាងជាខ្លាំង។ មិនតែប៉ុណ្ណោះសូម្បីតែការងារផ្ទះដូចជាដាំបាយ ស្ល បោកសម្លៀកបំពាក់ និងមើលថែកូន​ គឺនាងជាអ្នកបំពេញការងារនោះ ដោយផ្ទាល់ខ្លួន មិនមានអ្នកបម្រើនោះឡើយ។ 

ដោយឡែកយ៉ាងណាមិញនាពេលថ្មីៗនេះ កូនប្រសារស្រីមហាសេដ្ឋីប្រាក់ពាន់លានរូបនេះ បានធ្វើដំណើរចេញទៅក្រៅទីសាធារណៈជាមួយនឹងសម្លៀកបំពាក់ត្រឹមតែអាវយឺតជាមួយនឹងខោខូវប៊យខ្លី ពណ៌ស និងធ្វើការញ៉ាំគុយទាវនៅហាងតាមមាត់ចិញ្ចើមផ្លូវយ៉ាងមានក្ដីសុខជាទីបំផុត មិនតែប៉ុណ្ណោះគឺគុយទាវដែលនាងទិញច្រកដាក់ក្នុងថង់តែម្ដង រហូតដល់មហាជននាំគ្នាលាន់មាត់ថា ជាកូនប្រសារស្រីមានប្រាក់ពាន់លានចាយមិនអស់ ប៉ុន្ដែនាងរស់នៅក្នុងជីវភាពសាមញ្ញដូចមនុស្សទូទៅអញ្ចឹង ពិតជាគួរឱ្យគោរពនិងស្រលាញ់ខ្លាំងណាស់។