ដូចដែលបងប្អូនមហាជនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ តារាកំប្លែង ជើងចាស់ អ្នកនាង កាឆយ ជួបទុក្ខធំ ខណៈដែលអ្នកម្តាយក្មេក របស់អ្នកនាងបានចែកឋា នទៅ ធ្វើឲ្យកូនចៅសាច់ញាតិ និង បងប្អូនមហាជន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពិតជាក្រៀកក្រំខ្លាំងណាស់។
ជាក់ស្តែងនៅថ្ងៃនេះ គឺជាថ្ងៃជូនដំណើរម្តាយក្មេកជាលើកចុងក្រោយផងដែរ អ្នកនាង កាឆយ បានបង្ហោះសារយ៉ាងក្តុកក្តួលថា "ជូនដំណើរម៉ែក្មេកចុ ងក្រោ យ កូនត្រូវចាំណាបុណ្យម៉ែធ្វើជាមួយបងប្អូនញាត្តិ ទុកសំរា ប់ថ្ងៃ ស្លា ប់ ពេលដែលគាត់បា ត់ប ង់ ជីវិត ជាបុណ្យរបស់កូនឃើញបងប្អូនមកចូលរួមបុណ្យគ្រប់ៗ
តាំងពីនៅផ្ទះចាស់រហូតមកដល់ផ្ទះថ្មី អ្នកណាក៏មកចូលរួមគ្មានបា ត់ម្នាក់ទេ អ្នកណាក៏ស្តាយអ្នកណាក៏អាណិត គាត់គ្រប់ៗគ្នា នេះហើយដែលគាត់ដឹងគេ ម៉ែតែងនិយាយប្រាប់ខ្ញុំថាដល់ពេលគាត់ស្លា ប់ខ្លាចអត់មានបងប្អូនមកចូលរួមខ្ញុំប្រាប់គាត់វិញថាបងប្អូនម៉ែប្រាំនាក់ស្រលាញ់គ្នាណាស់ហើយក្មួយទាំងអស់ក៏ស្រលាញ់ម៉ែគ្រប់ៗគ្នានេះហើយជាបុណ្យរបស់ម៉ែ បើម៉ែមើលឃើញមែន ក៏ម៉ែសប្បាយដែរ ចិត្តម៉ែបានសុខស្ងប់ហើយ ចុងក្រោយសល់តែប៉ុននឹង ខ្ញុំនឹងប្រដៅកូនៗខ្ញុំ អោយយកគំរូម៉ែ"។