កម្សាន្ត ៖ ពិតណាស់មានប្រិយមិត្តកម្ពុជាមិនតិចនោះទេដែលបានស្គាល់តារាបង្ហាញម៉ូដ និងសម្តែងជនជាតិមីយ៉ាន់ម៉ាលោក Paing Takhon លោកគឺជាតារាអន្តរជាតិមួយរូបដែលមានភាពល្បីល្បាញខ្លាំងមិនមែនល្បីតែនៅក្នុងស្រុកនោះទេ សូម្បីតែនៅក្រៅប្រទេសក៏មានអ្នកគាំទ្រលោក Paing Takhon ភ្លូកទឹកភ្លូកដីផងដែរ ។
ដោយឡែកបើយើងក្រឡេកមកមើលជីវិតឯកជនរបស់តារាសម្តែងប្រុសជនជាតិមីយ៉ាន់ម៉ារូបនេះវិញគឺថាលោកគឺជាមហាសេដ្ឋីវ័យក្មេងលាក់មុខមួយរូបនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ក្រៅពីប្រកបជាជីពជាអ្នកសិល្បៈ លោក Paing Takhon ក៏ត្រូវបានគេដឹងថាជាអ្នកជំនួញវ័យក្មេងដែលកំពុងតែជោគជ័យខ្លាំងនៅក្នុងប្រទេសមីម៉ាន់ម៉ា ដោយសព្វថ្ងៃលោកមានភាគហ៊ុននៅក្នុងធនាគារដ៏ធំមួយដែលមានឈ្មោះថា United Amara UAB ហើយធនាគារនេះត្រូវបានគេដឹងថាជាធនាគារដែលឈានមុខនិងមានភាពល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេស ដែលមានសាសារហូតដល់ទៅ ៧៨ សាខាឯណោះ បន្ថែមពីលើនេះលោកក៏មានជំនួញផ្សេងៗជាច្រើនទៀតនៅក្នុងដៃហើយចំណូលប្រចាំខែរបស់តារាប្រុសរូបនេះគឺខ្ទង់លានដុល្លារផងដែរនៅក្នុងមួយខែៗ ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖