តារាសម្ដែងដ៏ស្រស់ស្អាត នាង Kwan Usamanee កំពុងតែធ្វើការបញ្ចេញឈុតដ៏ក្ដៅ មួយនៅក្នុង ដំណើរកម្សាន្តរបស់នាង នៅឯសមុទ្រ ក្នុងឈុតប៊ី គី នី ពណ៌លឿង ដែលមើលទៅពិតជាមានភាពស៊ិ ច ស៊ី ជាពិសេសធ្វើឱ្យផ្ទៃសមុទ្រនៅទីនោះស្ទើរតែហួងហែងផងដែរ ដោយសារតែសម្រស់របស់នាង។
មិនត្រឹមតែមានភាពស្រស់ស្អាតតែប៉ុណ្ណោះទេ សម្រាប់តួឯកស្រីវ័យក្មេង Kwan Usamanee ថែមទាំងមានស៊ិ ច ស៊ី មិនចាញ់តារាស្រីថៃផ្សេងៗទៀតនោះឡើយ ជាពិសេសនៅក្នុងដំណើរកម្សាន្ដនៅឯមាត់សមុទ្ររបស់នាង មិនមែននាងបង្ហាញឈុតប៊ី គី នីពណ៌លឿងតែប៉ុណ្ណោះទេ នាងថែមទាំងបង្ហាញជាមួយនឹងឈុត ប៊ី គី នីពណ៌ស មួយឈុតទៀតនៅលើឆ្នេរសមុទ្រ ។
នៅក្នុងពេលដើរបង្ហាញម៉ូតជាមួយនឹងការថតរូបនៅឯតំបន់ឆ្នេរ ជាច្រើនបុស្ដិ៍ ដែលធ្វើឱ្យមហាជនបានឃើញហើយ នាំគ្នាសរសើរពីសម្រស់របស់តារាស្រីរូបនេះជាខ្លាំង មិនតែប៉ុណ្ណោះ Kwan Usamanee ថែមទាំងបានបញ្ចេញនូវទឹកដមសំនៀងនូវបទចម្រៀងមួយបទបំពេសមុទ្រថែមទៀតផង។