ការស៊ើបអង្កេតកណ្ដាលមួយរបស់ថៃ ( CIB) ក្នុងការបង្ក្រាប ឧ ក្រិ ដ្ឋ ក ម្ម សេដ្ឋកិច្ចបានធ្វើការទម្លាយប្រភពផលិតផល ម្សៅស៊ុបរ៉តឌី និងប៊ីចេងម៉ាកអាជីណូម៉ូតូ ក្លែងក្លាយម៉ាកល្បីៗជា ច្រើន ដោយបានរកឃើញថា ចំណូលពីការក្លែងផលិតផលក្លែងក្លាយនោះ មានរហូតដល់ទៅ ២០លានបាត ឬប្រមាណ ៥៥ ម៉ឺនដុល្លាជាង។
នៅក្នុងនោះអាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនបុគ្គលម្ចាស់ផលិតកម្មក្លែងក្លាយម៉ាកផលិតផលមួយចំនួនដូចជា លោក Chatupon អាយុ ៣០ ឆ្នាំ លោក Phakorn អាយុ ៤៣ឆ្នាំ និង លោក Nang Meyad អាយុ ៥៧ ឆ្នាំ ត្រូវចោទពីបទការធ្វើការចរាចរណ៍ម៉ាកផលិតផលក្លែងក្លាយ។
ការចុះបង្ក្រាបត្រូវបានរកឃើញនៅទីតាំងក្បែរសកលវិទ្យាល័យ៦ ក្នុងស្រុក T.Bang Toei ខេត្ដ Sam Khok និងនៅក្នុងស្រុក បាងខឿង ក្រុង ផាថុម ថានី ខេត្ដ ផាថុមថានី ។ ដោយក្នុងនោះរកឃើញម៉ាកផលិតផលក្លែងក្លាយសរុបជាង ២០មុខទំនិញ ប្រមាណ ៥៤,៤៤៥ កញ្ចប់ ដែលក្នុងនោះរួមមាន ការប្រើនូវរសជាតិក្លែងក្លាយ គ្រឿងទេសកញ្ចប់ និងឧបករណ៍សម្រាប់ធ្វើការវេចខ្ចប់។
នៅក្នុងការចុះបង្ក្រាបនោះដែរក្រោយពីក្រុមហ៊ុន Ajinomoto Tailand Limited ដែលបានទទួលដំណឹងថាមានក្រុមរត់ពន្ធនឹងចែកចាយ ផលិតផលក្លែងក្លាយនិងលក់ម្សៅស៊ុបរ៉តឌី និងប៊ីចេងអាជីណូម៉ូតូ ក្លែងក្លាយដែលជាពាណិជ្ជកម្មម៉ាកសញ្ញារបស់ជនរងគ្រោះ ក្នុងហាងនានាក្នុងស្រុក T.Bang Toei និងស្រុក ផាថុម ថានី រហូតដល់មានការស្រាវជ្រាវនិងធ្វើការស៊ើបអង្កេតរកឃើញនៅមុខសញ្ញា រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងអស់ សម្រាប់ធ្វើការកសាងសំណុំរឿងឡើងទៅតុលា ។